ឥទ្ធិពលនៃគ្រឿងញៀន យុវជនម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ឡើងចាប់ផ្កាយលើបង្គោលភ្លើងអស់រយ:ពេលជាច្រើនម៉ោងបង្កឲ្យមានការភ្ញាក់ផ្អើល
btshotnews
ភ្នំពេញ- យុវជនម្នាក់ស្លៀកលីអូ សង្ស័យប្រើប្រាស់គ្រឿងញៀនលើកម្រិត បានឡើងលើបង្គោលភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលអស់រយៈពេលជាច្រើនម៉ោង ហេតុការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៧និង ៣០នាទីព្រឹកថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣ ស្ថិតនៅផ្លូវលេខ ៦០៨ កែងនិងផ្លូវ ៦១៦ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោរាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា ៤និង ៣០ នាទីទៀតភ្លឺ គេឃើញយុវជនខាងលើនេះដើរស្លៀកលីអូកាន់ចានមួយ ហើយក៏បានតោងខ្សែភ្លើងឡើងលើបង្គោលភ្លើង ពេលនោះអ្នកអង្គុយហូបកាហ្វេនៅម្ដុំនោះបានស្រែកឱ្យចុះមកវិញ តែយុវជនខាងលើនេះដូចជាធ្វើមិនដឹងមិនឮ និងបាត់បង់សតិសង្ស័យប្រើប្រាស់គ្រឿងញាកម្រិត។ ដោយឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ក្រោយពេលដែលសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានខាងលើនេះភ្លាម.កម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះមកដល់ទីតាំងខាងលើហើយក៏បានលួងលោមអង្វរយុវជនខាងលើនេះឲ្យចុះមកខាងក្រោមវិញ តែយុវជនខាងលើនេះហាក់ដូចជាមិនបានស្ដាប់ការអង្វរលួងលោមពីសមត្ថកិច្ចនោះឡើយ។
អស់រយៈពេលជាង ៤ម៉ោង ទើបសមត្ថកិច្ចហៅរថយន្តស្ទូចដែលមានកន្ត្រករបស់មន្ទីរសាធារណការ ឡើងទៅយកយុវជនខាងលើនោះ ចុះមកខាងក្រោមហើយក៏បានដឹកតាមរថយន្តទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំនិងបន្សាបគ្រឿងញៀន៕