ជនសង្ស័យ6នាក់ ធាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោបង្រ្កាបបាន

btshotnews
ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ។

ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៤៖៣០នាទី នៅចំណុចខាងមុខបុរីភ្នំពេញថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់រួមមាន៖

*ទី១៖ ឈ្មោះ លួង វិនសុខហាន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងទំពន់២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ
*ទី២៖ ឈ្មោះ គឹម ហាក់ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
*ទី៣៖ ឈ្មោះ ស្រ៊ុន ម៉េងលាង មុខរបរមិនពិតប្រាកដ ស្នាក់នៅបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ
*ទី៤៖ ឈ្មោះ វឿន ប៉ាក់ទីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
*ទី៥៖ ឈ្មោះ ប្រាក់ វេហារ មុខរបរមិនពិតប្រាកដ ទីលំនៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ
*ទី៦៖ ឈ្មោះ ខេ ចំរើន មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា២ សង្កត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សម្ភារបន្សល់ទុក រួមមាន៖ ម៉ូតូម៉ូតូ៣គ្រឿង, ទូរស័ព្ទដៃ២គ្រឿង និងកាបូបស្ពាយពណ៌ត្រេអី ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕