ប្រជាពលរដ្ឋដ៏ច្រើនកុះករ នាំគ្នាមកទស្សនាពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបងរយ:ពេល2ថ្ងៃ ដើម្បីអបអរថ្ងៃចេញព្រះវស្សានិងជាការលើកកម្ពស់ប្រពៃណីទំនៀមទំលាប់របស់ដូនតាខ្មែរយើងតាំងពីបុរាណ
btshotnews
បាត់ដំបង:ក្នុងពិធីបើកកម្មវិធីប្រណាំងទូក ក្នុងថ្ងៃដំបូងនៃបុណ្យអុំទូក និង បណ្ដែតប្រទីបថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តបាត់ដំបង ដើម្បី ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ទាំងអស់បានសប្បាយរីករាយ និងម៉្យាងទៀតដើម្បីបង្ហាញដល់ យុវជនអ្នកបន្តវេនបានយល់ដឹង ស្គាល់ពីអត្ថន័យពិធីបុណ្យនេះ។
ពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ បងប្អូនប្រជាពលរដ្ឋចូលរួម ដ៏ច្រើនអធិកអធមបង្ហាញ ពីទឹកចិត្តគោរពស្រឡាញ់ លើកស្ទួយដល់វិស័យកីឡាតាម ប្រពៃណីទំនៀមទំលាប់បុរាណ ខ្មែរ ការចូលរួមដ៏ច្រើនកុះករនេះ ទៀតសោតបានបញ្ជាក់ពីការ ដឹងគុណនូវជ័យជំនះរបស់ បុព្វបុរសកងទ័ពជើងទឹកខ្មែរក្នុង សមរភូមិនាសម័យកាលមួយ កន្លងមក ពិសេសបានឆ្លុះបញ្ចាំង នូវស្មារតីសាមគ្គីភាព មិត្តភាព ការ បង្កលក្ខណះសប្បាយរីយរាយ ជាមួយគ្នារវាងបងប្អូនប្រជាពលរដ្ឋ ក្នុង និងក្រៅខេត្ត ក៏ដូចជាភ្ញៀវ ទេសចរអន្តរជាតិផងដែរបាន ជួបជុំគ្នារីករាយជាមួយគ្នា។
ម្យ៉ាងវិញទៀត ការចូលទស្សនាដ៏ច្រើន និងស្នាមញញឹមរបស់បងប្អូន ប្រជាពលរដ្ឋទាំងពេលយប់ និង ពេលថ្ងៃនេះក៏បានឆ្លុះបញ្ចាំងពី ការរីកចម្រើននៅក្នុងមូលដ្ឋាន ក៏ដូចជាទូទាំងប្រទេសក្រោមម្លប់ សន្តិភាព។ មានសន្តិភាពមាន សេចក្តីសុខ មានការអភិវឌ្ឍរីកចម្រើន ដូចនេះប្រជាពលរដ្ឋ គ្រប់ៗគ្នាត្រូវប្តេជ្ញាចិត្តរួមគ្នាថែរក្សា ការពារនូវសន្តិភាពឲ្យគង់វង្ស ស្ថិតស្ថេរតទៅ។
សូមបញ្ជាក់ថា÷ ឆ្នាំ២០២៣នេះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រណាំងទូក មាន ទូកច្រើនជាងឆ្នាំកន្លងទៅ សរុប ទូក.ងមានចំនួន៤៥ទូក ក្នុងនោះ មានៈ
ប្រភេទទូកផ្កាចារ, ទូក.ងខ្នាត អន្តរជាតិនារី, ទូក.ងខ្នាតអន្តរជាតិ បុរស, ទូកខ្លីប្រពៃណី, ទូក វែងផែនពិសេស រួមទាំងគូ ប្រណាំងលក្ខណះមិត្តភាព មកពីខេត្តពោធិ៍សាត់ និងខេត្ត បន្ទាយមានជ័យផងដែរ៕