
រយ:ពេលពីរថ្ងៃមានភ្ញៀវទេសចរជាង1លាននាក់ បានមកកម្សាន្តក្នុងឪកាសពិធីបុណ្យអុំទូកចេញព្រះវស្សានៅខេត្តបាត់ដំបង
រយះពេលពីរថ្ងៃមានភ្ញៀវទេសចរជាង០១លាននាក់បានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សានៅខេត្តបាត់ដំបង
btshotnews
បាត់ដំបង:គិតត្រឹមរយះពេល០២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរដែលបានមកកម្សាន្តលេងក្នុងឱកាសនៃពិធីបុណ្យអុំទូកចេញព្រះវស្សា នៅក្រុងបាត់ដំបងឆ្នាំ២០២៣ មានរហូតចំនួន ១,០៩៥,៤៦២ នាក់ មានការកើនឡើងចំនួន ៤៧៩.១០% បើ ធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧ នាក់។
យោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង ១,០៩៥,៤៦២ នាក់ ក្នុងនោះរួមមាន!ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុប ចំនួន ៤២១,៧០៥ នាក់ មានការកើនឡើង ៥៨៨.១៨% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៦១,២៧៨ នាក់ ហើយក្នុងនោះភ្ញៀវជាតិមានចំនួន ៤២១,៥០០ នាក់ មានការកើនឡើង ៥៨៨.៨៥% ខណៈឆ្នាំ២០២២ មានចំនួន ៦១,១៨៩ នាក់ / -ភ្ញៀវអន្តរជាតិ មានចំនួន ២០៥ នាក់ មានការកើនឡើង ១៣០.៣៤ % ខណៈឆ្នាំ២០២២ មានចំនួន ៨៩ នាក់។
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក មានភ្ញៀវទេសចរសរុបចំនួន ៦៧៣,៧៥៧ នាក់ មានការកើនឡើង ៤២៦.៨៣% ខណៈឆ្នាំ២០២២ មានចំនួន ១២៧,៨៨៩ នាក់ ហើយក្នុងនោះ /ភ្ញៀវជាតិមានចំនួន ៦៧៣,៥០០ នាក់ មានការកើនឡើង ៤២៧.១៣% ខណៈឆ្នាំ២០២២ មានចំនួន ១២៧,៧៦៨ នាក់ / ភ្ញៀវអន្តរជាតិ មានចំនួន ២៥៧ នាក់ មានការកើនឡើង ១១២.៤០ % ខណៈឆ្នាំ២០២២ មានចំនួន ១២១ នាក់៕