ជ្រូកកណ្តុរឆ្លងដែនដោយខុស ច្បាប់ អាជ្ញាធរនឹងសមត្ថកិច្ចមិនទាន់មានវិធានការបង្ក្រាប

btshotnews
ខេត្តព្រះវិហារ មុខរបរគេចពន្ឋដោយខុសច្បាប់ច្រើនតែជាមុខរបរកាក់កបបំផុត ដោយសាថាការដឹកចេញពីច្រករបៀងមិនត្រូវបានបង់ពន្ឋជូនរដ្ឋនោះឡើយ ឥវ៉ាន់គេចពន្ឋទាំងនោះមានដូចជា សុីម៉ង់ត៍ បារី ជ្រូក ជាដើម ជាក់ស្តែងថ្មីៗនេះ មានមេឈ្មួញជើងខ្លាំងម្នាក់ដឹកជ្រូកកណ្តុរគេចពន្ឋពីប្រទេសឡាវតាមច្រករបៀងកំពង់
ឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប
កាត់ស្រុកជយ័សែន កាត់ស្រុករវៀ
ង ចូលទឹកដីខេត្តកំពង់ធំបានយ៉ាងស្រួល ករណីដឹកជ្រូកកណ្តុរតាមរថយន្តសាំយ៉ុង របស់ថៅកែឈ្មោះ
សឿន អាចមិនបង់ពន្ឋជូនរដ្ឋ ជាហេតុធ្វើអោយរដ្ឋបាត់បង់ចំណូលពន្ឋយ៉ាងច្រើនក្នុងមួយឆ្នាំៗ
ម្យ៉ាងវិញទៀតធ្វើអោយប្រជាពល
រដ្ឋដែលចិញ្ចឺមសត្វក្នុងស្រុកលក់
មិនបានថ្លៃបណ្តាលអោយក្ស័យ
ធនស្ទើគ្រប់កន្លែងទៅហើយ មិន
ថាមាន់ទាជ្រូកនោះទែ ។

លោក វែង ស៊ាងលីម ប្រធានការិ
យាយពេទ្យសត្វខេត្តព្រះវិហារ បានអោយដឹងថា ការដឹកជ្រូកកណ្តុររបស់ក្រុមហ៊ុន ឡុង សូរ៉ា ត្រឹង ឯ ក មានច្បាប់អនុញ្ញាតពីក្រ
សួងត្រឹមត្រូវ តែសូមបញ្ជាក់ជូនថា
ច្បាប់បានចេញអោយដឹកជ្រូក
ចំនួន50000ក្បាលរយះពេលមួយឆ្នាំគីពីឆ្នាំ2024ដល់ឆ្នាំ2025 តែក្រសួងសរសេរច្បាស់ណាស់ថា ការនាំចេញសត្វជ្រូកត្រូវនាំចេញតាមច្រកផ្លូវការនានានៅទូទាំងប្រទេស ដើម្បីបង់ពន្ឋជូនរដ្ឋត្រឹមត្រូវ តែខេត្តព្រះវិហារមិនទាន់មានច្រកផ្លូវការ
ណាមួយអោយនាំចេញសត្វជ្រូកនោះទេ បានន័យថាការដឹកជ្រូកកណ្តុរតាមច្រកកំពង់ស្រឡៅ១គឺជាច្រករបៀងច្រកគេចពន្ឋ។

សំណូមពរអោយឯកឧត្តម គីម រិទ្ឋី
អភិបាលនៃគណះអភិបាលខេត្តព្រះវិហារ ស្ថាប័នជំនាញរួមជាមួយ
សមត្ថកិច្ចពាក់ព័ន្ធខាងលើចាត់វិធានការត្រួតពិនិត្យអោយបានត្រឹមត្រូវ ចៀសវាងបាត់បង់ពន្ធចូលរដ្ឋ ៕