មនុស្ស៥នាក់បានស្លាប់ភ្លាមៗចំណែកពីនាក់ទៀតរងរបួសធ្ងន់នៅស្រុកសំរោងទង

btshotnews
ខេត្តកំពង់ស្ពឺ:យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៥នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកពីនាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តក្រឡាប់។

ហេតុការណ៍ដ៏គួឲ្យរន្ធត់នេះកើតឡើងនៅលើផ្លូវល្បឿនលឿន(K ២០+៣០០)ត្រង់ចំណុចភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៤៤នាទីព្រឹកថ្ងៃទី០៧ខែកុម្ភះឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BD-6657 អ្នកបើកបរឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ(ស្លាប់) មានអ្នករួមដំណើរជាមួយ ៦នាក់ (រួមដំណើរកំសាន្តជាលក្ខនះគ្រួសារ)។

១-ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (រ បួសស្រាល)  ២-ញឹក តុលា ភេទស្រី អាយុ ៣៨ឆ្នាំ(ស្លាប់) ៣-គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លាប់) ត្រូវជាម្តាយបង្កើត ៤-គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ(ស្លាប់) ៥-ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ(ស្លាប) ត្រូវជាឪពុក ៦-ហេង ពេជ្រពិសី ភេទស្រី អាយុ ១៣ឆ្នាំ (របួសធ្ងន់)
អ្នកទាំងប្រាំពីរនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តទៀតថា បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានរេចង្កូតបុករបាំងផ្លូវក្រឡាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។

ក្រោយកើតហេតុមន្ត្រីជំនាញបានយកសពជនរងគ្រោះយកទៅរក្សាទុកនៅស្នាក់ការបញ្ជកំពង់ស្ពឺកើត (K២៦) ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នករបួសបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្នំពេញ មូលហេតុ : បើកបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង៕