ចោរចេកៗ ថ្លើមធំលួចម៉ូតូពីរគ្រឿងក្នុងពេលតែមួយ សំណាងមិនល្អម្ចាស់គេទាន់ស្រែកផ្អើលក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

btshotnews
ភ្នំពេញ- ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោសហការណ៍ជាមួយនិងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ជើងឯកធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណ:ធ្វើសកម្មភាពលួចម៉ូតូពីប្រជាពលរដ្ឋពីរគ្រឿងក្នុងពេលតែមួយតែពុំបានសម្រេច កាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើ មានឈ្មោះកុល ពិសិដ្ឋ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

យោងតាមសម្តីជនរងគ្រោះទាំងនាក់ខាងលើបានឲ្យដឹងថា ដំបូងឡើយជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់មួយគ្រឿងម៉ាកធូដេព៍ណឈាមជ្រូកពាក់ផ្លាកលេខកណ្តាល1យូ2365 ដែលម្ចាស់ចតទុកក្នុងដីឡូត៍ ខណ:លួចបានហើយជនសង្ស័យបានព្យាយាមជិះរត់គេចខ្លួន ដល់ពាក់កណ្តាលផ្លូវម៉ូតូបានរលត់ម៉ាស៊ឺនមិនឆេះ ទើបជនសង្ស័យទុកចោលហើយចូលទៅលួចម៉ូតូម៉ាកស៊ុយស៊ុគីនិចមួយគ្រឿងទៀតដែលម្ចាស់ចតទុកក្នុងផ្ទះ ខណ:កំពុងតែបណ្តើរចេញពីក្នុងផ្ទះត្រូវបានម្ចាស់ម៉ូតូត្រលប់មកពីដឹកម្តាយក្មេកវិញបានឃើញជនសង្ស័យបណ្តើរម៉ូតូរបស់ខ្លួនបែបនេះក៏ស្រែកផ្អើលអ្នកភូមិជួយចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូទាំងពីគ្រឿងនេះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែធ្វើការសាកសួនិងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងធ្វើការកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕