មន្ត្រី​​ពេទ្យសត្វ​ខេត្តកំពង់ចាម​ បាន​ចុះ​ផ្សព្វផ្សាយ​ និង​បាញ់ថ្នាំសម្លាប់មេរោគ​ ការបង្ការ ទប់ស្កាត់ជម្ងឺផ្តាសាយបក្សី

btshotnews
កំពង់ចាម​:​ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តកំពង់ចាម​ បានបន្តចុះផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សី និងចាត់វិធានការការពារជំងឺ រួមនឹងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងដែលធ្លាប់ផ្ទុះជម្ងឺនេះក្នុងស្រុកចំនួន៣​ ក្នុង​ខេត្ត​កំពង់ចាម​ រួមមាន​ ស្រុកព្រៃឈរ​ ស្រុកស្ទឹងត្រង់​ និងស្រុកបាធាយ។

លោក​ នង​ ម៉េងហ៊ាង​ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានបញ្ជាក់​ថា​ បច្ចុប្បន្ន​មន្ត្រីផលិតកម្ម និងបសុព្យាបាលតាមបណ្តាលស្រុក​មួយចំនួនដែលសង្ស័យប្រឈមលេីបញ្ហានេះ ដោយមន្ត្រីជំនាញបានចុះបាញ់ថ្នាំសម្លាប់មេរោគ ដូចជានៅចំណុចស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំ ក្នុងគោលដៅបង្ការ​ និង​ទប់ស្កាត់ជំងឺផ្តាសាយបក្សី។ ហេីយតំបន់ធ្លាប់ផ្ទុះជម្ងឺរួមមាន៖ក្នុងឃុំតាំងក្រាំង​ ស្រុកបាធាយ, ឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​ និងស្រុកព្រៃឈរជាដេីម។

ជាមួយគ្នានោះដែរ​ លោកប្រធានការិល័យាមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្ត​ ក៍បានអំពាវនាវ​ និងបន្តផ្សព្វផ្សាយស្តីពីជំងឺផ្តាសាយបក្សី និងវិធានការការពារជំងឺ រួចមកក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគបានចំនួន១២កន្លែង, កន្លែងពិឃាតសត្វទាចំនួន៩កន្លែង, តាមខ្នងផ្ទះចំនួន៧ខ្នងផ្ទះ ​និងសត្តឃាតដ្ឋាន​ផងដែរ​ ។

គួរបញ្ជាក់ថា​ ជំងឺផ្តាសាយបក្សី គឺជាជម្ងឺឆ្លងបង្កដោយវីរុសនៅលើបក្សី និង រាតត្បាតយ៉ាងឆាប់រហ័ស ព្រមទាំងអាចចម្លងពីបក្សីទៅមនុស្ស។​ ជំងឺផ្តាសាយបក្សី ជាជម្ងឺឆ្លងសាហាវ ហើយការផ្ទុះជំងឺកន្លង ទៅថ្មីៗនេះ បានបង្កជាកង្វល់ទូទាំងពិភពលោក ក្នុងចំណោម សហគមន៍​ អ្នកធ្វើការខាងសុខភាពសត្វ និងសុខភាពសាធារណ:។ ទោះបីកើតមានជាទូទៅលើបក្សីក៏ដោយ ជំងឺនេះក៏អាចចម្លង មកមនុស្សផងដែរ ភាគច្រើនតាមរយៈការប៉ះពាល់ ឬបរិភោគ សត្វឈឺដែលចំអិនមិនបានល្អ​ ៕