អាវុធហត្ថ​ខេត្តកំពង់ចាម​ ការបង្រ្កាបករណី ហិង្សាដោយស្ថានទម្ងន់ទោស ( ដោយប្រើអាវុធ ដាវ )

btshotnews
ខេត្តកំពង់ចាម:​ នៅវេលាម៉ោង ៣:០០ នាទី រំលងអាធ្រាត្រ ថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានទទួលពត៍មានថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវ  មួយកើតឡើង បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ០១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ :
   ១/ ឈ្មោះ ក្រិត ភារុន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរ ជាងពិដាន បណ្តាលអោយដាច់ ក ដៃខាងឆ្វេង និងរយះកែងដៃឆ្វេង ។
   ២/ ឈ្មោះ សន គឹមសឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយ ចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម
បណ្តាលអោយរងរបួសត្រូវស្មាខាងឆ្វេង ។
ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ។ 

ដោយទទួលបានបទបញ្ជាដល់ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស  បានធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តិសកម្មភាពខាងលើ ។

លុះដល់វេលាម៉ោង ១០ .០០ នាទីព្រឹក ថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ :
   ១. ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
   ២.  ឈ្មោះ ឡេង  យាំងយ៉ាង ហៅ វ៉ាន់ សារិទ្ធ ហៅ តឿ ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិវៀតណាម  មុខរបរ កម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ក្រោយពីធ្វើការស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន ។

+ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមាន :
   – ម៉ូតូម៉ាកC125 ០១គ្រឿង ពណ៌ខ្មៅ សេរី ឆ្នាំ ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205
   – ដាវចំនួន ០១ដើមប្រវែង ០, ៤៩ ម៉ែត្រ 
   – ខ្សែក្រវ៉ាត់ចំនួន ០១
   – ម៉ួកសុវត្ថភាពបែកចំនួន ០១

   » បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕