ព្រោះតែនារីជាសង្សារសុំបែកធ្វើឲ្យបុរសជាមេធាវីនិងជាខ្មាន់កាំភ្លើងបាញ់សម្លាប់នារីសង្សារហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

btshotnews
ភ្នំពេញ៖បុរសជាមេធាវីនិងជាជនដៃដល់ម្នាក់បានដកកាំភ្លើងបាញ់ប្រហាទៅលើនារីជាសង្សារអ្នកលក់អនឡាញបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ដឹកបញ្ជូនទៅមន្ទីពេទ្យ

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នារី​ជន​រងគ្រោះ​មាន​ឈ្មោះ​ អែម​ សុវីដេត​  ភេទ​ស្រី​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​ អ្នក​លក់​អនឡាញ​ (ស្លាប់​)ជនសង្ស័យ​មាន​ឈ្មោះ​ ទូច​ វឌ្ឍនៈភេទ​ ប្រុស​អាយុ​ ៣២ឆ្នាំ​ មុខរបរជា​ មេ​ធាវី​ ។
ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territoryពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ក្នុងទិសដៅពីកើតមកលិចខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកមកឈុបលើចិញ្ចើមផ្លូវក្បែនិងបុរីមួយកន្លែងពេលនោះដែរគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007បើកបរដោយបុរសជាខ្មាន់កាំភ្លើងធ្វើដំណើរមកពីក្រោយស្របទិសគ្នារួចក៏បានបើកមកឈុបនៅពីក្រោយរថយន្តនារីរងគ្រោះក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្តហើយដើរមិនបានប៉ុន្មានជុំហ៊ានផងក៏ត្រូវ បុរសជាសង្សារនិងជាខ្មាន់កាំភ្លើងចុះពីរថយន្តដកកាំភ្លើងខ្លីបាញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ហើយបុរសជាជនដៃដល់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

គួរំលឹកផងដែរថា កាលពីខែ១២ឆ្នាំ២០២៣ ដោយបុរសជាមេធាវី និងជាខ្មាន់កាំភ្លើងបានបើករថយន្តម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007ឡើងលើស្ពានកោះនរាបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ មួយសន្ទុះក្រោយមកបុរសខាងលើក៏បានឡើងលើស្ពានមកបើករថយន្តទៅផ្ទះវិញ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចុះមកដល់រួចក៏បានទាក់ទងទៅជំនាញកោសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើសពនារីរងគ្រោះក្រោយពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ចំណែកឯបុរសជាខ្មាន់កាំភ្លើងបច្ចុប្បន្ន កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ៕