ស្ត្រីម្នាក់ស្ពាយអេតចាយទៅលក់ស្រាប់តែសម្រាលកូនតាមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅខាងក្រោយផ្សារទំនើបមួយកន្លែង

btshotnews
ភ្នំពេញ-ស្ត្រីម្នាក់បានសម្រាលកូនស្រីនៅលើចញ្ចើមផ្លូវខណ:កំពុងដើរស្ពាយស្បោងអេតចាយបម្រុងនិងយកទៅលក់ឲ្យម៉ូយ ។

ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភះឆ្នាំ២០២៤ ស្ថិតនៅផ្លូវបេតុងខាងក្រោយផ្សារទំនើបអ៊ីអន១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ត្រីខាងលើនេះពុំបានបញ្ជាក់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា រូបគាត់មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ហើយប្តីរបស់គាត់កំពុងតែជាប់នៅពន្ធនាគារ។

ស្ត្រីខាងលើនេះបន្ទាប់ពីសម្រាលបានកូនស្រីម្នាក់សម្បុរស ទំងន់ជិត៣គីឡូក្រាម ដោយឃើញស្ថានភាពអាការ:ធ្លាក់ឈាមស្លេកស្លាំងច្រើនពេកសមត្ថកិច្ចមូលដ្ឋាននៃខណ្ឌចំការមនបានទំនាក់ទំនងទៅកាន់រថយន្តសង្រ្គោះដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីជួយធ្វើការសង្រ្គោះទាំងម្តាយនិងកូនផងដែរ៕