ខ្មាន់កាំភ្លើងដែលជាជនដៃដល់ព្រោះតែនារីជាសង្សារសុំបែកធ្វើឲ្យបុរសជាជនចិត្តភ្លើងចំបើងទាញកាំភ្លើងបាញ់សម្លាប់នារីសង្សារហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ
btshotnews
ភ្នំពេញ៖បុរសជាមេធាវីនិងជាជនដៃដល់ម្នាក់បានដកកាំភ្លើងបាញ់ប្រហាទៅលើនារីជាសង្សារអ្នកលក់អនឡាញបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ដឹកបញ្ជូនទៅមន្ទីពេទ្យ
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីជនរងគ្រោះមានឈ្មោះ អែម សុវីដេត ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ្នកលក់អនឡាញ (ស្លាប់)ជនសង្ស័យមានឈ្មោះ ទូច វឌ្ឍនៈភេទ ប្រុសអាយុ ៣២ឆ្នាំ មុខរបរជា មេធាវី ។
ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរងគ្រោះបានបើករថយន្តម៉ាក Ford territoryពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AR-4896 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ក្នុងទិសដៅពីកើតមកលិចខណះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកមកឈុបលើចិញ្ចើមផ្លូវក្បែនិងបុរីមួយកន្លែងពេលនោះដែរគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007បើកបរដោយបុរសជាខ្មាន់កាំភ្លើងធ្វើដំណើរមកពីក្រោយស្របទិសគ្នារួចក៏បានបើកមកឈុបនៅពីក្រោយរថយន្តនារីរងគ្រោះក្រោយមកនារីរងគ្រោះក៏បានបើកទ្វារចុះពីរថយន្តហើយដើរមិនបានប៉ុន្មានជុំហ៊ានផងក៏ត្រូវ បុរសជាសង្សារនិងជាខ្មាន់កាំភ្លើងចុះពីរថយន្តដកកាំភ្លើងខ្លីបាញ់សំដៅទៅលើនារីរងគ្រោះជាច្រើនគ្រាប់បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម ហើយបុរសជាជនដៃដល់យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង តាមក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។
គួរំលឹកផងដែរថា កាលពីខែ១២ឆ្នាំ២០២៣ ដោយបុរសជាមេធាវី និងជាខ្មាន់កាំភ្លើងបានបើករថយន្តម៉ាក MG ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007ឡើងលើស្ពានកោះនរាបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ មួយសន្ទុះក្រោយមកបុរសខាងលើក៏បានឡើងលើស្ពានមកបើករថយន្តទៅផ្ទះវិញ។
សូមបញ្ជាក់ផងដែរថា÷ ខ្មាន់កាំភ្លើងដែលជាមេធាវី ធ្វើការបាញ់ប្រហារសង្សាររបស់ខ្លួននោះ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ បានទទួលមរណភាពនៅមន្ទីរពេទ្យកម្ពុជា ចិន ព្រះកុសមៈ នៅវេលាម៉ោង៥:៣០នាទីថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២៤ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនឺងប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចុះមកដល់រួចក៏បានទាក់ទងទៅជំនាញកោសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យទៅលើសពនារីរងគ្រោះក្រោយពិនិត្យរួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ចំណែកឯបុរសជាខ្មាន់កាំភ្លើងបច្ចុប្បន្ន កំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ៕