Latest News

បុរសម្នាក់ជិះម៉ូតូដួលបោកក្បាលស្លាប់នៅផ្លូវ៣៧១ btshotnews ភ្នំពេញ-បុរសម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗខណ:ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំនិងពុំបានពាក់មួកសុវត្ថិភាពការពារ។ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិត នៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពបុរសខាងលើនេះមានឈ្មោះ ហែម មុន្នី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងស្គុបពីព៍ណ ក្រហមពាក់ផ្លាកលេខ ភ្នំពេញ1JA-1501  ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែករេពេញផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ក្រោយពេលកលតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យតាមកាំម៉ារ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុដោយក្នុងវីឌីអូកាំម៉ារ៉ាសុវត្ថិភាពដោយថតបានឃើញថា បុរសខាងលើនេះពិតជាបានដួលបោកក្បាលស្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

btshotnews
ភ្នំពេញ-បុរសម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗខណ:ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំនិងពុំបានពាក់មួកសុវត្ថិភាពការពារ។
ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិត នៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសខាងលើនេះមានឈ្មោះ ហែម មុន្នី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកហុងស្គុបពីព៍ណ ក្រហមពាក់ផ្លាកលេខ ភ្នំពេញ1JA-1501  ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែករេពេញផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពេលកលតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យតាមកាំម៉ារ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុដោយក្នុងវីឌីអូកាំម៉ារ៉ាសុវត្ថិភាពដោយថតបានឃើញថា បុរសខាងលើនេះពិតជាបានដួលបោកក្បាលស្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕