សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ឋបៀតបៀនកេរ៍ខ្មាស់ក្មេងស្រីអាយុ៩ឆ្នាំម្នាក់នៅស្រុកឱរ៉ាល់

btshotnews
កំពង់ស្ពឺ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យប្តឹងថាបានបៀតបៀនកេរ៍ខ្មាស់ក្មេងស្រីអាយុ៩ឆ្នាំ នៅចំណុចភូមិ អូរអញ្ចារ ឃុំ តាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៤។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីរំលោភសេពសន្ថវៈ មួយកើតឡើង បង្ករដោយជនសង្ស័យឈ្មោះ ហេង វណ្ណះ ហៅ ប៉ិត ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ថា បានធ្វើធ្វើសកម្មភាពចាប់រំលោភ ទៅលើកុមារីរងគ្រោះឈ្មោះ ស លត ភេទ ស្រី អាយុ ៩ ឆ្នាំ រស់ក្នុងភូមិឃុំជាមួយគ្នាតែមិនបានសម្រេចនោះទេ ។

ក្រោយពេលទទួលបានពត៍រមាន កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយ កម្លាំងប៉ុស្ដី៍នគរបាលរដ្ឋបាលតាសាល បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជុំវិញរឿងហេតុខាងលើ។

សមត្ថកិច្ចបានបន្តទៀតថាហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីសាកសួរ ហើយ ជនសង្ស័យបានសារភាពថាពិជាបានញុលៗលេងពិតប្រាកដមែនតែមិនស៊ីជំរូវនោះទេ។

ក្រោយពីធ្វើការសាកសួររួចកម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី ៕