លោកជំទាវបានស្រីមុំ អញ្ជើញដឹកនាំមន្ត្រីរាជការចូលរួមរំលែកទុក្ខនិងគោរពវិញា្ញណក្ខន លោកសួន អ៊ន់ អតីតចៅសង្កាត់អូរតាវ៉ៅ បានទទួលមរណភាព

btshotnews
ខេត្តប៉ៃលិន÷ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត អញ្ចើញដឹកនាំគណៈអភិបាល កងកម្លាំងទាំងបីប្រភេទ មន្រ្តីរាជការនៃរដ្ឋបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០២៤ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញា្ញណក្ខន្ធសពឧបាសិកា សួន អ៊ន់ អតីតចៅសង្កាត់អូរតាវ៉ៅ បានទទួលមរណភាព នាថ្ងៃសៅរ៍១កើត ខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរោគាពាធ។

សូមបញ្ជាក់ថា ឧបាសិកា សួន អ៊ន់ អតីតចៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនក៍ជាអតីតយុទ្ធជនខ្មែរក្រហមដែលបានចូលរួមអនុវត្តន៍ចុះចូលជាមួយរដ្ឋាភិបាលដែលដឹកនាំដោយឯកឧត្ដម អ៊ីឈាន ជាគោលនយោបាយឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាពពេញលិញទូទាំងប្រទេសរហូតមកដល់សព្វថ្ងៃនេះ៕