រយៈពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុប ៨៩,៤៤៦ នាក់ កើនឡើង ១៥.៨៨%

btshotnews
បាត់ដំបង÷ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមឆ្នាំ២០២៤ មានចំនួនសរុប ៨៩,៤៤៦ នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៧,១៩០នាក់ ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំង ៨៩,៤៤៦ នាក់ក្នុងនោះ/ថ្ងៃទី០១ ត្រូវនឹងថ្ងៃទី ០៩.ខែកុម្ភះ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ១៥,៤៩៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៥,២៥៨នាក់ ,ភ្ញៀវអន្តរជាតិ ២៣៨នាក់ /ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី ១០. ខែកុម្ភៈ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ៣៩,០៩៩ នាក់ ក្នុងនោះភ្ញៀវជាតិ  ៣៨,៨០៥នាក់ ភ្ញៀវអន្តរជាតិ ២៩៤នាក់ /ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី ១១. ខែកុម្ភះ ឆ្នាំ២០២៤ មានភ្ញៀវសរុបចំនួន ៣៤,៥៥៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៣៤,២១៥ នាក់ ភ្ញៀវអន្តរជាតិ ៨៧៤នាក់។

សរុបទាំង០៣ថ្ងៃមានចំនួន ៨៩,៤៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៨៨,៥៧២នាក់ កើនឡើង ១៥.៧៩ % បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៧៦,៤៩៤ នាក់
-ភ្ញៀវអន្តរជាតិ ចំនួន ៨៧៤ នាក់ កើនឡើង ២៥.៥៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៦៩៦នាក់៕