ស្ត្រីបរទេសម្នាក់ដេកស្លាប់ មន្ត្រីជំនាញសន្និដ្ឋានថា ជាករណីគាំងបេះដូង

btshotnews
បាត់ដំបង៌÷ស្ត្រីជនជាតិអង់គ្លេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី១២.ខែកុម្ភះ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ៣១៥ ស្ថិតក្នុងក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ជនជាតិបរទេសដែលដេកស្លាប់មានឈ្មោះ MURRAY MARY ANNE MCDONALDS ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 554294423 ដែលជនរងគ្រោះខាងលើមានជំងឺអាលាក់ស៊ីបំពង់ក២០ឆ្នាំមកហើយនិងតែងលេបថ្នាំជាប្រចាំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោង២២យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានចូលគេងជាមួយប្តីដូចសព្វមួយដង លុះព្រឹកឡើងវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី១២.ខែកុម្ភះ ឆ្នាំ២០២៤ ទើបប្តីដឹងថាប្រពន្ធរបស់ខ្លួនស្លាប់ ក្រោយមកក៏បានរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យ ហើយក្រោយពីធ្វើការត្រួតពិនិត្យដោយជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរួចមក មន្ត្រីជំនាញបានសន្និដ្ឋានថា សាកសពជនរងគ្រោះខាងលើពិតជាស្លាប់ដោយសារជម្ងឺគាំងបេះដូង ក្រោយមកសាកសពជនរងគ្រោះត្រូវបានរក្សាទុក រង់ចាំការសម្រេចរបស់ស្ថានទូតអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីចាត់ចែងបន្តតាមនីតិវិធី៕