អគ្គិភ័យឆាបឆេះចំការទំហំដី ១០ហិចតា និងឆេះរោលបំផ្លាញដើមប្រេងខ្យល់អស់ចំនួនប្រហែល ១០០០ដើម

btshotnews
បាត់ដំបង÷ដីចំការទំហំ ១០ហិចតា ត្រូវបានអគ្គិភ័យឆាបឆេះរួមជាមួយដើមប្រេងខ្យល់ប្រហែល ១.០០០ដើមផងដែរត្រូវបានឆេះរោលនៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចវត្តដូនមាយ ស្ថិតក្នុងភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យកើតឡើងនេះដែរ ដំបូងឡើយគឺផ្តើមចេញពីការឆេះដីស្រែ ហើយបន្ទាប់មកក៏បានឆេះរាលដាលមកដល់ដីចំការរហូតដល់ទំហំ ១០ហិចតា និងឆេះរោលដើមប្រេងខ្យល់អស់ចំនួនប្រហែល ១.០០០ដើម។

ជាមួយករណីអគ្គិភ័យនេះផងដែរ ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿងចុះទៅជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ ចំនួន០១ឡានផងដែរ៕