បុរសជាអ្នករត់កង់បី ត្រូវបានជនសង្ស័យ ៣នាក់ហៅជិះមកកន្លែងស្ងាត់ ហើយធ្វើសកម្មភាព ឆក់យកទូរសព្ទ័រត់គេចចូលព្រៃបាត់
btsnews
ភ្នំពេញៈ ៖បុរសជាអ្នករត់កង់បីម្នាក់ ត្រូវបានជនសង្ស័យចំនួន៣នាក់ ហៅជិះ ពីខណ្ឌដង្កោ មកម្តុំចាក់សំរាមស្ទឹងមានជ័យ រួចក៍ខ្ចីទូរស័ព្ទតេ ហេីយឆក់ទូរសព្ទ័របស់ អ្នករត់កង់បីរត់គេចចូលព្រៃបាត់ ។
ហេតុការណ៍នេះដែរបានកេីតឡេីងនៅវេលាម៉ោង៣ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនុចផ្លូវលំ ម្តុំទីលានចាក់សំរាមស្ទឹងមានជ័យចាស់ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ គង់ រាភី ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ រត់កង់បី ស្នាក់បន្ទប់ជួល ម្តុំរោងចក្រស្រាបៀរកម្ពុជា ខណ្ឌដង្កោ មានស្រុកកំណើតនៅ ភូមិត្រពាំងស្លា ស្រុកត្រាំកក់ ខេត្តតាកែវ ។
ចំនែកទូរសព្ទ័ដែលជនសង្ស័យសង្ស័យយកទៅម៉ាក VIVO ទេីបតែទិញតម្លៃជាង២០០ដុល្លារផងដែរ ។
តាមសម្ដីជនរងគ្រោះបានអោយដឹងថា មុនពេលកេីតហេតុ រូបគាត់ត្រូវបានជនសង្ស័យចំនួន៣នាក់ បានបុកឃីងតាមapp អោយដឹកពីម្តុំផ្លូវ៥០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌដង្កោ ហេីយគោលបំណងពួកជនសង្ស័យទាំងនោះ បានប្រាប់អោយមកម្តុំ ទីលានចាក់សំរាមស្ទឹងមានជ័យចាស់ លុះមកកន្លែងស្ងាត់ មុខសិប្បកម្មបោចមាន់មួយកន្លែង ជនសង្ស័យបានអោយគាត់ឈប់ ហេីយពេលនោះគាត់ក៏បាន គិតលុយអស់ចំនួន១០៩០០រៀល ផងដែរ ។
ជនរងគ្រោះបានបន្តទៀតថា ពេលដែលគិតលុយ ជនសង្ស័យ បាននិយាយសុំទូរសព្ទ័តេ ទៅអ្នកខាងមិត្តភ័ក្តិ ដេីម្បីអោយយកលុយមកអោយ តែស្រាប់តែពេលនោះ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ពីដៃ ហើយនាំគ្នារត់គេចចូលព្រៃបាត់ស្រមោលអស់តែម្ដងទៅ ។
ពាក់ពន្ធ័ករណីនេះដែរ បន្តិចក្រោយមកក៍មានកម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកេីតហេតុដេីម្បីសួរនាំ រួចហើយក៍បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ដេីម្បីអោយសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា៕