គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

btshotnews
ភ្នំពេញ÷យោងតាមមាត្រា ១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាព​ឃោ​ស​នា​បោះឆ្នោ​តត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខ​ជ​ន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​​ព័​ត៌​មា​​នគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូត​ដ​ល់​​ម៉ោង ១២:​០​០ ​​​យ​​​ប់​​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹង​អ្នកគ្រប់​គ្រង​ប​ណ្តា​​​​​ញ​ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការ​បោះឆ្នោតជ្រើស​តាំ​ង​សមា​ជិក​ព្រឹទ្ធ​ស​ភា សេចក្តីណែនាំ រួមនឹងក្រមសីល​ធ​ម៌​​សម្រាប់ការបោះឆ្នោត។