ញាតិគាំទ្រ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញនឹងបណ្តេញចេញពីក្របខណ្ឌ

btshotnews
ខេត្តប៉ៃលិន÷ព្រះសង្ឃុមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទយុវជនស ស យ ក អាជីវករនិងអ្នកប្រកបរបររត់ម៉ូតូឌុបនិងប្រជាពលរដ្ខទូទាំងខេត្ត នាព្រឹកថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ៣០២៤ នេះសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញមានមន្រ្តីណា មានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាចខាតសូមនៅអោយឆ្ងាយពីគ្រឿងញៀន៕
សូមស្ដាប់បទសម្ភាសន៍ដូចទៅ