លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត បានអញ្ជើញពិនិត្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

btshotnews
ខេត្តប៉ៃ លិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត នាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នេះបានអញ្ជើញពិនិត្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ជាទូទៅបានដំណើរការល្អហើយ ក្រុមប្រឹក្សាឃុំ.សង្កាត់ ក្នុងតំណែងដែលជាអង្គបោះឆ្នោតបានទៅបោះឆ្នោតតាមមណ្ឌលរៀងៗខ្លួន។ គ្រប់ការិយាល័យទាំង២ទូទាំងខេត្តបានបើកទ្វារនៅម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយបានដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។

ខេត្តប៉ៃលិនមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន២គណបក្ស រួមមាន៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ។ មានក្រុង/០១ស្រុក០១ និង ឃុំចំនួន៤ សង្កាត់ ចំនួន៤ហើយមាន ការិយាល័យបោះឆ្នោត ចំនួន ២ និងមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ ក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៧នាក់ ស្រី ១៥នាក់និងបក្សឆន្ទះខ្មែរចំនួន៥នាក់ចូលរួមផងដែរ។

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នៅការិយាល័យបោះឆ្នោតទាំង២ សម្រាប់
ខេត្តប៉ៃលិន បានដំណើរការរាប់សន្លឹកឆ្នោត ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលដូចខាងក្រោម៖
•មណ្ឌលក្រុងប៉ៃលិន ទទួលបាន២៣លើ២៦សំឡេង
•មណ្ឌលស្រុកសាលាក្រៅ ទទួលបាន២៤លើ២៦សំឡេង៕