ក្រសួងរៀបចំដែនដី នគររូបនីយកម្ម  និងសំណង់  បានរៀបចំសិក្ខាសាលាស្តីពី “ការពិគ្រោះយោបល់ចុងក្រោយលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តប៉ៃ លិន ចក្ខុវិស័យឆ្នាំ២០៤៥”

ក្រសួងរ
btshotnews
ខេត្តប៉ៃ លិន÷លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២៤នេះបានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពិគ្រោះយោបល់ លើសេក្ដីព្រាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។

កម្មវិធីនេះរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម  និងសំណង់  ស្តីពី “ការពិគ្រោះយោបល់ចុងក្រោយលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥” នៅសាលប្រជុំរបស់ សសយក ខេត្តប៉ៃលិន។

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងថ្នាក់ខេត្តកំពុងបន្តចុះសិក្សាស្រាវជ្រាវប្លង់គោលសំរាបើខេត្តប៉ៃលិនទាំងមូល គឺជាយន្តការមួយដ៏សំខាន់ ដែលពុំអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ សំដៅកាត់បន្ថយភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អ។

ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី គឺជាការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិស សម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក និងការធ្វើសមាហរណកម្មក្រុង និងតំបន់ជុំវិញ។

សូមបញ្ជាក់ថា ផែនការរៀបចំដែនដីខេត្តប៉ៃលិន ជាផែនការសមហរណកម្មអន្តរវិស័យ តម្រង់ទិសសម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិនរយៈពេលវែង ដែលមានចក្ខុវិស័យឆ្នាំ២០៤៥៕