អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែង កោតសរសើរដល់ខេត្តប៉ៃលិនមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធនេះបើយោងតាមការដាក់ ឧបករណ៍ត្រួតពិនិត្យខ្យល់នៅតាមព្រំដែន

btshotnews
ខេត្តប៉ៃ លិន÷នៅខេត្តប៉ៃ លិន
បានប្រារព្វ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាឆ្នាំ២០២៤ នាថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤នេះ ក្រោមប្រធានបទ៖ “ការកែប្រែគុណភាពជី ដីរហោស្ថាន និងធននឹងគ្រោះរាំងស្ងួត”  និង(កម្ពុជាស្អាត ខ្មែរអាចធ្វើបាន) រួមគ្នាលុបបំបាត់ថង់ផ្លាស្ទីក។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានកោតសរសើរដល់រដ្ឋបាលខេត្តប៉ៃលិនដែលបានយកចិត្តទុកដាក់ទៅលើអនាម័យនិងបរិស្ថានបានល្អការដាំដើមឈើតាមដងផ្លូវ នេះជាសោភ័ណភាពនិងភាពស្រស់ស្អាតមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តជាតិចង់មកដើរកម្សាន្តនៅតំបន់នេះ។
ហើយខេត្តប៉ៃលិននេះជាខេត្តមួយដែលមានខ្យល់ស្អាតក្នុងចំណោមខេត្តនៅជាប់ព្រំដែនថៃទាំងអស់ ដោយកន្លងមកយើងបានដាក់ឧបករណ៍ត្រួតពិនិត្យខ្យល់ តាមម៉ាស៊ីននៅតាមមន្ទីរ តាមព្រំដែននិងទីប្រជុំជននានា យើងរកឃើញថាកំហាប់ជាតិពុលនៅក្នុងខ្យល់ មិនឡើងខ្ពស់ទេ ចឹងបានន័យថាខេត្តប៉ៃលិននេះមានខ្យល់ល្អបរិសុទ្ធ។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីទទួលបាននៅភាពបៃតង គឺជំរុញការគ្រប់គ្រងបរិស្ថាននិងធន់ធានធម្មជាតិ ប្រកបដោយចីរភាព ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិតាមអាទិភាពរបស់ក្រសួង និងតាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុវត្តផែនការសំខាន់ៗ  ជាច្រើនក្នុងនោះ គឺការអនុវត្តច្បាប់១០០%មិនលើកលែងជាដាច់ខាតចំពោះជនល្មើសធនធានធម្មជាតិ ហើយមន្ត្របរិស្ថានត្រូវសហការ ជាមួយរដ្ឋបាលខេត្ត-ក្រុង-ស្រុក- អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពមិនអាចអប់រំឬលើកលែងបានឡើយ ម្យ៉ាងទៀតត្រូវពង្រឹង បន្ថែមដោយសហការជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ( ACU )ដើម្បីពង្រឹងបន្ថែមលើ ការគ្រប់គ្រងធនធានធម្មជាតិអោយបានគង់វង្សនិងកាន់តែមានប្រសិទ្ធភាព។

បំផុសចលនា ការដាំដើមឈើឱ្យបានច្រើនជារៀងរាល់ឆ្នាំ ដាំស្តារព្រៃ និងដាំបង្កើនគម្របបៃតងនៅតាមមូលដ្ឋាន។ លើសពីនេះ ការជំរុញការវិយោគជួយជាចម្បង ឱ្យប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានមុខរបរបន្ថែម លើសពីរបរដែលពឹងផ្អែកតែមួយមុខ ទៅលើ
ធនធានធម្មជាតិ និងការដកហូតអនុផលព្រៃឈើ៕