មនុស្សស្លាប់៨នាក់ និងរងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធន់ធំ ២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវជាតិ 71C
btshotnews
ខេត្តត្បូងឃ្មុំ÷ រន្ធត់ណាស់រថយន្តធន់ធំបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សចំនួន៨ នាក់បានស្លាប់ និងរងរបួសធ្ងន់។ ដែលហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤ និង៣០ នាទី យប់ទៀបភ្លឺថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយ រថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឲ្យដឹងទៀតថា រថយន្តទាំង២ បើកបរមានទិសដៅ បញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាលអោយរថយន្តទាំង០២គ្រឿង ខូចខាតកម្រិតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ លុះបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់ម្នាក់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ បានចុះមកដល់វាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕