សម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យបានជួបជុំពិភាក្សាគ្នាដើម្បីពង្រឹងក្រមសីលធម៌សេរីភាពសារព័ត៌ង

​btshotnews
ខេត្តកំពង់ធំ៖ កាលពីថ្ងៃអាទិត្យ ៩ រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ អ្នកសារព័ត៌មាន ដែលជាសមាជិក សមាជិកា នៅក្នុងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បានជួបពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌​មាន និង​ការពារ​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន នៅទីស្នាក់ការសមាគម ។

ការជួបជុំពិភាក្សារបស់​សមាគម​អ្នក​សារព័ត៌មាន​ប្រជាធិបតេយ្យ បញ្ជាក់​ថា​បេសកកម្ម​របស់​សមាគម ​គឺផ្តោត​លើ​ការ​ពង្រឹង​តួនាទី​ស​មាគម​សារ​ព័ត៌​មាន ការ​តម្រង់​ទិស​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌​មាន ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លា​យ​និង​មនោគមន៍​វិជ្ជា ការ​បើក​វគ្គ​បណ្តុះ​បណ្តាល និង​ការ​អភិវឌ្ឍ​សមត្ថភាព​អ្នក​សារ​ព័ត៌​មាន​ ការ​ការ​ពារ​សិទ្ធិ​អ្នក​សារ​ព័ត៌​មាន​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោ​ធន៍​ និង​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោ​យ​ឈរ​លើ​គោល​ការ​ណ៍​ស្ម័គ្រ​ចិត្ត។

អ្នកសារព័ត៌មាន ដែល​ជាសមាជិកសមាជិកានៅក្នុងសមាគម​សម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យចំនួន ១៦រូប បាន​រួម​គ្នា​ជា​ធ្លុង​មួយ ដោយ​រួម​ទាំង​ចក្ខុវិស័យ​ និង​សកម្ម​ភាព​ការ​ងារ​ច្បាស់​លាស់ ខណៈ​រំពឹង​ថា​នឹង​អាច​ធ្វើ​ការងារ​បន្ថែម​ជាមួយនឹងក្រុមហ៊ុន ហ្វីលីម៉រ ខេមបូឌា ចូលរួមទប់ស្កាត់ទៅធ្វើការខុសច្បាប់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ .។

លោក បណ្ឌិត គឹម សារឿន ប្រធានសមាគមសម្ព័ន្ធអ្នក​សារព័ត៌មាន​ប្រជាធិបតេយ្យ បានលើកឡើងថា​ ការ​រួមគ្នា​បង្កើត សមាគម​អ្នកសារព័ត៌មាន​ជាច្រើនអង្គភាព គឺ​ដោយ​សារ​តែ​កន្លង​មក​សមាគម​ទាំង​អស់នោះ​ បាន​ធ្វើការ​ដាច់​ដោយ​ឡែក​ពីគ្នា​ ហើយ​មាន​ ការ​ប្រកួត​ប្រជែង​គ្នា ។

លោក​បណ្ឌិត គឹម សារឿន បញ្ជាក់​បន្ថែមថា៖ «ខ្ញុំចង់​ឱ្យ​សង្គម​ល្អ ប៉ុន្តែ​យើង​មិន​អាចយល់គ្នា​បាន ។ ខ្ញុំយល់ថា​អ្នកសារព័ត៌មាន បើសិនជាយើងសាមគ្គីគ្នា គោរពនូវក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវទាំងអស់គ្នា វាជាអាវុធមួយសម្រាប់ធ្វើសង្គ្រាមត្រជាក់ជាមួយនឹងបច្ចាមិត្តរបស់ជាតិ ។ ប៉ុន្តែរឿង​ខ្លះ​ ខ្ញុំឃើញតែ អ្នកសារព័ត៌មានមួយចំនួនតូចវាយប្រហារតែគ្នាឯង ដោយអួតអាងថា: ខ្លួនគ្រាន់បើជាងគេ ។ មានពេលខ្លះ តុលាការមិន​ទាន់​វិនិច្ឆ័យ​ថា ខុសឬ ត្រូវផងអ្នកសារព័ត៌មានគ្នាឯងដាក់​មួយទំហឹងតែម្ដង ។ ខ្ញុំ​ចង់​និយា​យ​ថា​
អំ​ណាច​អ្នកសារព័ត៌មាន បានមកពីណា អ្នកណាជា អ្នកផ្ដល់អំណាចឲ្យយើង បើ​យើង​អត់​ចេះ​រួម​គ្គ្នា បើ​យើង​អត់​ចេះ​ជួយតម្រង់​ទិស​គ្នា»៕