អភិបាលខេត្តប៉ៃ លិនជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋកុំបារម្ភព្រោះសមត្ថកិច្ចខេត្តបាត់ដំបងកំពុងហ៊ុំព័ទ្ឋជនសង្ស័យនោះ

btshotnews
ខេត្តប៉ៃ លិន÷អភិបាលខេត្តប៉ៃ
លិនបានបង្ហោះសារក្នុងផេកហ្វេកបុកដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ
(នាងខ្ញុំសូមគោរពជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តមេត្តាជ្រាប ដោយឃើញមានព័ត៌មានថ្មីៗនេះពីខេត្តបាត់ដំបង បានផ្សព្វផ្សាយមានជនបែកថ្នាំម្នាក់ប្រព្រឹត្តិអំពើហឹង្សានៅក្រុងបាត់ដំបងនិងកំពុងរត់គេចពីការតាមប្រម៉ាញ់ចាប់ខ្លួនរបស់សមត្ថកិច្ច ក្នុងទិសដៅមកកាន់ខេត្តប៉ៃលិននោះ តាមការពិតជនបែកថ្នាំនេះកំពុងត្រូវសមត្ថកិច្ចខេត្តបាត់ដំបងហ៊ុំព័ទ្ឋនៅចំណុច១កន្លែងក្នុងស្រុកបាណន់ ។ ដោយឡែកក្នុងខេត្តប៉ៃលិនយើង ខ្ញុំក្នុងនាមមេបញ្ចាការគណបញ្ចាការឯកភាពខេត្ត បានពង្រឹងណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមដានយ៉ាងប្រុងប្រយ័ត្ន និង ពង្រឹកបន្ថែមកំលាំងការពារសន្តិសុខ គ្រប់ទីប្រជុំជន គ្រប់គោលដៅ ទាំងអស់ ទូទាំងខេត្តដើម្បីការពារសន្តិសុខសុវត្តិភាពជូនបងប្អូន ។

សូមបងប្អូនកុំមានការព្រួយបារម្ភ និងសូមចូលរួមទាំងគ្នា ក្នុងករណីឃើញមនុស្សចម្លែកសង្ស័យត្រូវរាយការណ៏ដល់អាជ្ញាធរ និងសមត្ថកិច្ចដែលនៅជិតខ្លួនបំផុត ឬ ទំនាក់ទំនង Hotline 0977780025  ប្រចាំការ ២៤ម៉ )៕