លោកប្រាក់សំណាងមន្ត្រីតុលាការខេត្តឧត្តរមានជ័យ និងលោក អឿនសំអាតអ្នករត់ការឱ្យលោកប្រាក់ សំណាង បានឃុបឃិតគ្នាយកលុយចំនួន១២០០០ដុល្លារ ពីម្តាយជនល្មើស ដើម្បីរត់ការដោះលែងអ្នកទោសក្នុងករណីរំលោភសេពសន្ថវៈនិងឃាតកម្មកាលពីអំឡុងឆ្នាំ ២០២១ ថាឲ្យនៅក្រៅឃុំ

ខេត្តឧត្ដរមានជ័យ៖ តែជាក់ស្ដែងសាលក្រមបានសម្រេចយុត្តិធម៌រួចមុនទៅហើយ នៅឆ្នាំ ២០២១ នោះ ដោយឱ្យជនល្មើសជាប់គុកមួយជីវិត តាំងពីឆ្នាំ២០២១មកម្លេះ ។ហើយនៅឆ្នាំ ២០២២ បែរជាលោកប្រាក់ សំណាង មានចិត្តបោកប្រាស់ បានបញ្ជាទៅឈ្មោះអឿន សំអាត អោយទៅជួបម្តាយជនល្មើស ដើម្បីអោយរកលុយយកមកអោយខ្លួន ដែលខ្លួនជាមន្រ្តីច្បាប់ ហើយដឹងថាតុលាការបានសម្រេចដាក់គុកជនល្មើសរួចទៅហើយនោះ បែរជាខ្លួនសមគំនិតគ្នាជាមួយ អឿន សំអាត ធ្វើស៊ីម្តាយជនល្មើសទៅវិញ។

បញ្ជាក់ចំពោះក្រុមគ្រួសារជនរងគ្រោះដែលត្រូវជនល្មើស
សំលាប់នោះពុំទាន់ទទួលបានសំណងអ្វីទេ រយះពេលជិត៥ឆ្នាំហើយភាពអយុត្តិធម៌ចំពោះជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌  ហើយលោកប្រាក់ សំណាង បែរជាយកលុយចែកគ្នាចាយទទេទៅវិញ។ សូមថ្នាក់ដឹកនាំ ធ្វើការតាមដាននិងវះកាត់ ចំពោះមន្ត្រីខិលខូច ហើយឈ្មោះប្រាក់សំណាងនេះកន្លងមកតែងតែបង្កបញ្ហាជាញឹកញាប់បើយោងតាមការចុះផ្សាយព័ត៌មានជាញឹកញាប់កន្លងមក ។សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តា ពិនិត្យនិងពិចារណាទៅលើមន្ត្រីខិលខូចឡេមឡឺមរូបនេះដើម្បីជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ។

ក្រោយពីមានការបែកធ្លាយបន្តបន្ទាប់មកថាលោក អឿន សំអាត និងលោក ប្រាក់ សំណាង អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តឧត្តរមានជ័យ យកលុយពីស្រ្តីឈ្មោះ អុង ឆើត ចំនួន១២០០០ដុល្លារដើម្បីរត់ការដោះលែងកូនប្រុសឈ្មោះអឿម សារី ឲ្យនៅក្រៅឃុំ តែមិនបានសម្រេច បែរជានាំគ្នាចង់ស៊ីដាច់លុយម្ដាយជនល្មើសទៅវិញ។

បើយោងតាមការរៀបរាប់ពីអ្នកស្រី អុង ឆើត ភេទស្រី អាយុ៦១ឆ្នាំ រស់ភូមិ រលំវែង ឃុំក្រសាំង ស្រុកចុងកាល់ត្រូវជាម្ដាយឈ្មោះ អឿម សារី បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈនិងឃាតកម្ម លើនារីម្នាក់ដែលជនរងគ្រោះត្រូវបានសម្លាប់ភូមិ រលំវែង ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យកាលពីថ្ងៃ១៥ ខែឧសភាឆ្នាំ២០២១ ហើយក៍ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនកូនប្រុសរបស់គាត់មកសាលាដំបូងនិងអយ្យាការអមសាលាដំបូងខេត្តឧត្តរមានជ័យ និងបានអនុវត្តន៍ទោសជាប់គុកមួយជីវិត  ។

ដោយសារតែអ្នកស្រីមិនចេះអក្សរនិងមិនចេះទំនាក់ទំនង និងយល់ដឹងផ្នែកច្បាប់ ហើយលោកប្រាក់សំណាង ដែលជាមន្ត្រីតុលាការ បានបញ្ជូន ឈ្មោះ អឿនសំអាតអោយទៅទំនាក់ទំនងបញ្ចុះបញ្ចូល អោយគាត់រកលុយ មកអោយខ្លួន និងសន្យាថាចាត់ចែងការងារច្បាប់ជូនកូនគាត់ ហើយជារឿយៗគាត់តែសួរមកឈ្មោះ អឿនសំអាតដើម្បីសុំព័ត៌មានពីកូនគាត់។ឈ្មោះ អឿន សំអាត បានប្រាប់ទៅគាត់ថារង់ចាំបន្តិចទៀតមិនអីទេ។ពេលនឹងដោះស្រាយជូនដោយមានរយៈពេលយូរពេក។គាត់សុំលុយវិញ។ដោយមិនដឹងថាបង់ទៅខាងណា។ហើយអឿនសំអាតសន្យាថាបើមិនកើតនិងឲ្យលុយវិញតែចេះតែពន្យារពេលពីមួយខែទៅមួយខែរហូតដល់បច្ចុប្បន្ន។ រហូតមកដល់ខែសីហាឆ្នាំ ២០២២ មកនេះអ្នកមីង អុង ធើត បានមកសួរនាំ លោក លោកប្រាក់សំណាងពីរឿងកូនរបស់គាត់និងពីរឿងលុយកាក់ គ្រប់ឬមួយមិនគ្រប់យកទៅបង់ឯណាបើមិនគ្រប់គាត់ហ្នឹងបន្ថែម ។

ហើយអ្នកមីងបានបញ្ជាក់ថា សំណុំរឿងកូនរបស់គាត់ត្រូវបានឈ្មោះអឿន សំអាត កូនចៅលោកប្រាក់ សំណាង មន្ត្រីតុលាការសាលាដំបូងខេត្តឧត្តរមានជ័យ បានទៅពន្យល់ណែនាំ ឱ្យរកលុយដើម្បីដោះស្រាយកូនរបស់គាត់ឈ្មោះ អឿន សារី  តែធាតុពិតគឺ លោកប្រាក់ សំណាង និងអឿនសំអាត មិនបានយកលុយនោះទៅប្រើប្រាស់ដើម្បីបង់ចូលតុលាការឬបង់ឲ្យជនរងគ្រោះនោះទេរហូតដល់បច្ចុប្បន្ននេះ។ ហើយលុយដែលប្រគល់ជូនក្នុងពេលនោះអ្នកស្រី ឈ្មោះអុង ធើត និងឈ្មោះអឿន សំអាត បានយកទៅប្រគល់លោកប្រាក់ សំណាង ផ្ទាល់នៅក្នុងបន្ទប់ក្រោមជណ្តើអាគារខាងលិច នៅក្នុងតុលាការ នៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២២ ។ រហូតមកដល់ឆ្នាំ២០២៤ មិនដឹងថាលុយនោះយកទៅធ្វើកិច្ចការអ្វីទេ។ ហើយទើបដឹងថាសាលក្រមចេញស្ថាពរហើយតាំងពីឆ្នាំ ២០២១ តែលោកប្រាក់ សំណាងមិនបានផ្ដល់ព័ត៌មានអ្វីមកអ្នកស្រីទេ ត្រឹមអោយរងចាំ និងនៅស្ងៀមស្ងាត់ ។

ក្នុងការចាត់ចែងលុយកាក់ដែលយកពីអ្នកម្ដាយជនល្មើសនោះគឺមិនមានលទ្ធផលអ្វីទេ។ ហើយក៏មិនទាន់បានប្រគល់ត្រឡប់មកអ្នកស្រីឡើយត្រឹមសន្យារហូតអោយរងចាំ ។ ដោយចេតនាចង់ធ្វើស៊ីបោកប្រាស់ស៊ីដាច់លុយ មិនសមហេតុផល ទើបអ្នកស្រីមិនសុខចិត្តមករកឲ្យសារព័ត៌មានផ្សព្វផ្សាយពីទង្វើអាក្រក់។របស់លោកប្រាក់សំណាងដែលសមគំនិតជាមួយឈ្មោះអឿន សំអាតដែលមានគំនិតឆបោកមកលើរូបគាត់តែម្ដង៕