អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងទ័ពសមរភូមិមុខ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អង្គភាពគេហទំព័រ នៃ btshotnews.com និងទូរទស្សន៍អនឡាញ គេហទំព័រ បន្ទាយស្រី ចាងហ្វាងការផ្សាយ លោក យ៉ែម គីណាល់ និងនិពន្ធនាយក លោក ចេង សំអុល ទំនាក់ទំនងផ្ដល់ព័ត៌មាន ការិយាល័យនិពន្ធ លេខទូរស័ព្ទ 031 257 77 88, 092 21 21 65, 061 4567 04,097 363 1234

btshotnews
ខេត្តកំពង់ចាម÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈរជើងនៅសមភូមិមុខក្នុងទិសទី២ ព្រំដែនខ្មែរ-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នាឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា វត្តមានរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនៅពេលនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឱ្យមានសម្ព័ន្ធមេត្រីភាព រវាងសមភូមិមុខ និងសមភូមិក្រោយ និងមានការផ្គូរផ្គងពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នោះខេត្តកំពង់ចាម ក៏បានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៦ និងបានចុះកិច្ចព្រមព្រៀងតាំងពីសម័យសម្តេចទេពញាណ ហ៊ុន ណេង ជាអតីតអភិបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០១០ ហើយលោកប្តេជ្ញានឹងបន្តរក្សាប្រពៃណីដ៏ល្អផូរផង់មួយនេះ ឲ្យនៅគង់វង្ស ក្នុងន័យផ្សារភ្ជាប់រវាងសមភូមិមុខ និងសមភូមិក្រោយ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងកោតសរសើរដល់កងកម្លាំងកងទ័ពឈរជើងនៅសមូរភូមិមុខ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពាេបូរណភាពទឹកដី មិនឱ្យមានការឈ្លាន មិនឱ្យមានអំពើអ្វីមួយកើតឡើងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព។

សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនកងទ័ពក្នុងអង្គភាពកងតូចអន្តរាគមន៍លេខ ៦នាពេលនេះមាន៖ រថយន្តចំណុះ១២កៅអី ចំនួន ០២ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ,ឧបត្ថម្ភទីបញ្ជាការដ្ឋានកងពលធំអន្តរគមន៍លេខ២ ថវិកាចំនួន ៥លានរៀល ,ឧបត្ថម្ភទីបញ្ជាការដ្ឋានកងពលតូចអន្តរគមន៍លេខ៦ ថវិកាចំនួន ៥០លានរៀល ,ឧបត្ថម្ភនាយទាហាន ពលទាហាន កងពលតូចអន្តរគមន៍លេខ៦ ចំនួន ១,៣៥០នាក់ សរុបថវិកា ៤០លាន៥សែនរៀល និង គ្រឿងបរិភោបមួយចំនួនទៀតផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *