ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី  ចុះសួរសុខទុក្ខនិងនាំយកកំណោយស្បៀងជូន កងកម្លាំងទ័ពទីបញ្ជាការស្រាលកងពលធំព្រៃព្រីង ស្រុកជាំក្សាន្ត អង្គភាពបន្ទាយស្រី នៃ btshotnews.com និងទូរទស្សន៍អនឡាញ គេហទំព័រ បន្ទាយស្រី ចាងហ្វាងការផ្សាយ លោក យ៉ែម គីណាល់ និងនិពន្ធនាយក លោក ចេង សំអុល ទំនាក់ទំនងផ្ដល់ព័ត៌មាន ការិយាល័យនិពន្ធ លេខទូរស័ព្ទ 031 257 77 88, 092 21 21 65, 061 4567 04,097 363 1234

btshotnews
ខេត្តព្រះវិហារ ÷ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រតិភូអមដំណើរនាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥ បានដឹកនាំប្រតិភូអមដំណើរចុះជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូននាយ-ពលទាហាននៃកងពលធំព្រៃព្រីង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

បន្ទាប់ពីរ ឯកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ បានថ្លែងសន្ទរកថាស្វាគមន៍គណៈប្រតិភូ និងរាយការណ៍អំពីសកម្មភាពកងកម្លាំងទេវបញ្ជាការស្រាលរួចម៉ក ឯកឧត្តម ឱម យ៉ិនទៀង បានមានប្រសាសន៍ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន និងសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានមានប្រសាសន៍លើកឡើងថា ការចូលរួមរបស់អង្គភាពក្នុងការគាំទ្រកងទ័ពគឺជាការរួមចំណែកក្នុងការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ក្រោមកាត់ដឹកនាំរបស់សម្តេច ហ៊ុន សែននិងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានគួសបញ្ជាក់អំពីការតស៊ូរបស់សម្ដេចតេជោហ៊ុនសែន ដែលបានយកអាយុជីវិត ធ្វើជាដើមទុន និងការខិតខំដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងរក្សាបានូវសុខសន្តិភាពជូនសង្គមជាតិ រហូតដល់បច្ចុប្បន្ននេះក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តថែរក្សាសមិទ្ធផលជាច្រើនរបស់សម្ដេចតេជោហ៊ុនសែន និងបន្តខិតខំអភិវឌ្ឍន៍នៅសមិទ្ធផលថ្មីៗបន្ថែមទៀត។ ជាពិសេសបាន បន្តដឹកនាំថែរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រជាជននិងប្រទេសជាតិ ដែលជនអគតិមួយចំនួន តែងតែប៉ុនប៉ុងប្រឆាំងនិងបំភ្លេចបំផ្លាញ។ ជាមួយគ្នានេះដែរឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍សង្កត់ធ្ងន់ថា សន្តិភាពនៅកម្ពុជា គឺយើងទទួលបានដោយលំបាក ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែ រក្សាសន្តិភាពនេះឲ្យបាន! ។

សូមបញ្ជាក់ថា÷អង្គភាពប្រឆាំងអំពើ ពុករលួយឧបត្ថម្ភជូន កងពលធំអន្តរាគមន៍លេខ៣ រួមមាន÷ ១.កសាងអគារស្នាក់នៅ ធ្វើពីឈើប្រក់ស័ង្កសី របស់សិក្ខាកាម ក្នុងអង្គភាព ហ្វឹកហ្វឺនកងពលធំលេខពាក់ស្បែកបានចំនួន៤ខ្នង និងផ្ទះបាយចំនួន២ខ្នង។ ២.ជួយជួសជុលអគារដែលរងការខូចខាតក្នុងទីបញ្ជាការកងពលធំបានមួយចំនួន។ ៣.ចូលរួមថវិកាកសាងអគារប្រវត្តិសាស្ត្រនៅទួល៤២ចំនួន២០.០០០ដុល្លារសហរដ្ឋអាមេរិក។ ៤.ឈូសឆាយធ្វើផ្លូវចូលអង្គភាពហ្វឹកហ្វឺនកងពលធំបានប្រវែង១.៣០០ម៉ែត្រ ៥.ឈូសឆាយធ្វើផ្លូវចូលអង្គភាពវរសេនាតូចវិស្វកម្មបានប្រវែង១.៧៥០ម៉ែត្រ។ ៦.ឈូសឆាយធ្វើផ្លូវចូលភូមិគ្រួសារកងទ័ពបាន៩ខ្សែ ប្រវែង៣០គីឡូម៉ែត្រ

៧.ធ្វើផ្លូវបេតុងចូលអគារប្រជុំធំ១ខ្សែប្រវែង៣១០ម៉ែត្រ។ ៨.ចាក់លូបង្ហូរទឹកតាមភូមិគ្រួសារទ័ពបាន៨កន្លែង, ធ្វើលូប្រអប់បាន៣កន្លែង។ ៩.ជួយឈូសឆាយដីស្រែគ្រួសារកងទ័ពបានចំនួន១៥៧ហិកតា និងជួយភ្ជួរដីបាន១១០ហិកតា។ ១០.ឧបត្ថម្ភថវិកាសម្រាប់ទិញស្វាយកែវរមាតបានចំនួន ១១.៥០០ដើម លើផ្ទៃដីចំនួន៨០ហិកតា ក្នុងទីបញ្ជាការកងពលធំ និងបានចែងចែកឱ្យការិយាល័យនិង វរសេនាតូចចំណុះគ្រប់គ្រងថែរក្សាអាស្រ័យផល បច្ចុប្បន្នបានទទួលផលបណ្តើរៗហើយ។

១១.ឧបត្ថម្ភថវិកា២៥,០០០ដុល្លារសហរដ្ឋអាមេរិក ទិញអំពូលសូឡា និងបង្គោលអំពូលចំនួន ១០០ដើម ដាក់នៅទីបញ្ជាការកងពលធំពាក់ស្បែក។ ១២.កាលពីឆ្នាំ២០២៤ បានឧបត្ថម្ភថវិកា៥០,០០០ដុល្លារសហរដ្ឋអាមេរិក និងប្រេងម៉ាស៊ូត២៥.០០០លីត្រ ២៥.០០០ដុល្លាសហរដ្ឋអាមេរិក សរុបថវិកា៧៥.០០០ដុល្លារ សហរដ្ឋអាមេរិកលទ្ធផល÷កសាងអគារស្នាក់នៅក្នុងអង្គភាពហ្វឹកហ្វឺន កងពលធំព្រៃព្រីងបាន១ខ្នង អស់ថវិកា ៤០.០០០ដុល្លារ។ លើកកូដផ្លូវក្នុងអង្គភាពហ្វឹកហ្វឺនកងពលធំព្រៃព្រីង បានប្រវែង៥.៨៨០ម៉ែត្រ អស់ថវិកា ៣៥.០០០ដុល្លារសហរដ្ឋអាមេរិក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *