ពិធីសំណេះសំណាល និងផ្តល់ជូនសម្ភារៈ គ្រឿងឧបភោគ បរិភោគដល់ទីបញ្ជាការស្រាលទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបណ្តាក្រុង/ស្រុកទាំង៦ ជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ អង្គភាពបន្ទាយស្រី នៃ btshotnews.com និងទូរទស្សន៍អនឡាញ គេហទំព័រ បន្ទាយស្រី ចាងហ្វាងការផ្សាយ លោក យ៉ែម គីណាល់ និងនិពន្ធនាយក លោក ចេង សំអុល ទំនាក់ទំនងផ្ដល់ព័ត៌មាន ការិយាល័យនិពន្ធ លេខទូរស័ព្ទ 031 257 77 88, 092 21 21 65, 061 4567 04,097 363 1234

btshotnews
ខេត្តកំពង់ធំ÷ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានជួបសំណេះសំណាលនិងសួរសុខទុក្ខដល់កងកម្លាំងទាំងបី ទីបញ្ជាការស្រាលទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបណ្តាក្រុង/ស្រុកទាំង៦ ជាប់បឹងទន្លេសាប ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម អ៊ុង វុទ្ធី ថ្លែងថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតជិតចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរអង្គភាពជុំវិញខេត្តបានប្រគល់ជូនគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងទាំងបី ទៅទីបញ្ជាការស្រាលទាំង៦ក្រុង/ស្រុក ដែលបានចុះល្បាតនិងយាមនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្ត និងជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក មានភារកិច្ចទទួលខុសត្រូវក្នុងការគាំទ្រទាំង ផ្នែកសម្ភារៈ ថវិកា និងមធ្យោបាយ ជួយដល់ទីបញ្ជាការស្រាលដែលជាដៃគូសម្ព័ន្ធមេត្រីភាពរបស់ខ្លួនឱ្យអស់ពីលទ្ធភាពក្នុងការអនុវត្តភារកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា ឯកឧត្តមប្រធានសាលាដំបូងខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសិករងកំពង់ធំ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាលក្រុង/ស្រុកទាំង៩ ប្រធានទីបញ្ជាការស្រាលទាំង១៥ ត្រូវទទួលបន្ទុកតាមភារកិច្ចរៀងៗខ្លួន។ គ្រឿងឧបភោគបរិភោគដែលប្រគល់ជូនដល់ទីបញ្ជាការស្រាលទាំង៦ក្រុង/ស្រុករួមមាន។÷ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកផ្លែឈើ ទឹកសុទ្ធ ត្រីខ  និងថវិកាមួយចំនួនទៀតផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *