ពិធីបួងសួង សុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅដែនដីរដ្ឋបាលនៃខេត្តកំពង់ធំ អង្គភាពបន្ទាយស្រី នៃ btshotnews.com និងទូរទស្សន៍អនឡាញ គេហទំព័រ បន្ទាយស្រី ចាងហ្វាងការផ្សាយ លោក យ៉ែម គីណាល់ និងនិពន្ធនាយក លោក ចេង សំអុល ទំនាក់ទំនងផ្ដល់ព័ត៌មាន ការិយាល័យនិពន្ធ លេខទូរស័ព្ទ 031 257 77 88, 092 21 21 65, 061 4567 04,097 363 1234

btshotnews
ខេត្តកំពង់ធំ÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២៥
បានដឹកនាំមន្ត្រីរាជការ រៀបចំពិធីបួងសួង សុំសេចក្តីសុខ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ។

ពិធីបួងសួងនេះ បានធ្វើឡើងចំនួន ០៦ទីតាំង រួមមាន ទីតាំងទី១. លោកតាឥ ទី២. លោកតាក្រហម.ក (រង្វង់មូលលោកតាក្រហម ក) ទី៣. ភ្នំសន្ទុក ទី៤.លោកតាអាចារ្យលាក់ ទី៥.ដាវដែកកំពង់ស្វាយ និង ទី៦. ប្រាសាទយាយព័ន្ធ (ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក) ។

សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ នឹងមានកម្មវិធីសប្បាយៗ ជាច្រើន តាមកម្មវិធីគ្រោងទុក របស់រដ្ឋបាលខេត្ត
ដូចជា ទស្សនីយភាពសិល្បៈ និងល្បែងប្រជាប្រិយខ្មែរ នៅទីតាំងបរិវេណសណ្ឋាគារចាស់ខេត្តកំពង់ធំ (ផ្ទះបារាំង) សួនស្ទឹងសែន និងឆ្នេរខ្សាច់ ដងស្ទឹងសែន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *