រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អង្គភាពបន្ទាយស្រី នៃ btshotnews.com និងទូរទស្សន៍អនឡាញ គេហទំព័រ បន្ទាយស្រី ចាងហ្វាងការផ្សាយ លោក យ៉ែម គីណាល់ និងនិពន្ធនាយក លោក ចេង សំអុល ទំនាក់ទំនងផ្ដល់ព័ត៌មាន ការិយាល័យនិពន្ធ លេខទូរស័ព្ទ 031 257 77 88, 092 21 21 65, 061 4567 04,097 363 1234

btshotnews
ខេត្តព្រៃវែង÷រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២៥ បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តមប្រធាន ស.ស.យ.ក ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធាន ពន្ធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ គរុសិស្ស យុវជន ស.ស.យ.ក យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ កម្មករ និយោជិត មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សរុបប្រមាណចំនួន២,០០០នាក់ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *