ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះពិនិត្យមើលការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នង ដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍ អង្គភាពបន្ទាយស្រី នៃ btshotnews.com និងទូរទស្សន៍អនឡាញ គេហទំព័រ បន្ទាយស្រី ចាងហ្វាងការផ្សាយ លោក យ៉ែម គីណាល់ និងនិពន្ធនាយក លោក ចេង សំអុល ទំនាក់ទំនងផ្ដល់ព័ត៌មាន ការិយាល័យនិពន្ធ លេខទូរស័ព្ទ 031 257 77 88, 092 21 21 65, 061 4567 04,097 363 1234

btshotnews
ខេត្តកំពង់ធំ៖លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីសាខា អមដំណើរដោយលោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ នាថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ ព្រមទាំងក្រុមការងារឃុំ/ភូមិ បានចុះពិនិត្យមើលការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នងដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះពាល់ចំនួន០៤ភូមិ ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ បានរាយការណ៍ពីមូលហេតុកើតឡើងដោយភ្លៀង និងខ្យល់កន្ត្រាក់នៅវេលាម៉ោង១៥និង៣០នាទី នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥ មានភ្លៀងនិងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើតំបន់ឃុំចុងដូង បង្កឱ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៥៦ខ្នង និងរបើកដំបូលអស់ទាំងស្រុងចំនួន១០ខ្នង មានចំនួន៤ភូមិគឺ ភូមិខ្សាច់ល្អិតប៉ះពាល់ផ្ទះ៤៦ខ្នង ភូមិគូប៉ះពាល់ផ្ទះ០១ខ្នង ភូមិចុងដូងប៉ះពាល់០២ខ្នង និងភូមិទួលសាលាប៉ះពាល់០៥ខ្នង ពុំមានប៉ះពាល់អាយុជីវិតមនុស្ស សត្វនោះឡើយ។

លោក កែវ ផល បានបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្ដែងនៅក្នុងឃុំមានផ្ទះជាច្រើនរបើកដំបូលស័ង្កសី ក្បឿង និងសម្យាប ដែលខូចខាតផ្នែកខ្លះឬអស់ទាំងស្រុង ក្នុងចំណោមនេះ មានផ្ទះខ្លះដែលខូចខាតដល់ជញ្ជាំង ដែលបណ្ដាលមកពីកត្តាធម្មជាតិ បានធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប៉ះពាល់ដំណាំផ្សេងៗ។ ការចុះជាក់ស្ដែងនេះសង្កេតឃើញថាប្រជាពលរដ្ឋមួយចំនួន គាត់បានជួសជុល និងប្រក់ដំបូលបានមួយចំនួនហើយ ព្រោះការពារកុំឱ្យមានភ្លៀងធ្លាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិគាត់នៅក្នុងផ្ទះ។

លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ថែម ពេលមានភ្លៀង ខ្យល់ ផ្គររន្ទះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ រកកន្លែងដែលមានសុវត្ថិភាព ចៀសវាងការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដើម្បីការពារដល់អាយុជីវិតមនុស្ស និងសត្វ ព្រមទាំងដំណាំផ្សេងៗដែលនៅជុំវិញផ្ទះផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *