ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះអញ្ជើញអធិបតីភាពបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅវត្តវេឡុវ័ន (ព្រែកសាម៉ាន់) ស្រុកឆ្លូង ខេត្តក្រចេះ, អង្គភាពបន្ទាយស្រី នៃ btshotnews.com និងទូរទស្សន៍អនឡាញ គេហទំព័រ បន្ទាយស្រី ចាងហ្វាងការផ្សាយ លោក យ៉ែម គីណាល់ និងនិពន្ធនាយក លោក ចេង សំអុល ទំនាក់ទំនងផ្ដល់ព័ត៌មាន ការិយាល័យនិពន្ធ លេខទូរស័ព្ទ 031 257 77 88, 092 21 21 65, 061 4567 04,097 363 1234

btshotnews
ខេត្តក្រចេះ÷សមិទ្ធិផលថ្មីៗក្នុងវិស័យព្រះពុទ្ធសាសនាស្ថិតក្នុងទីអារាមវត្ត វត្តវេឡុវ័ន (ព្រែកសាម៉ាន់) ភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដែលទើបកសាងរួច ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ។

 ពិធីបុណ្យបញ្ចុះខណ្ឌសីមានាឱកាសនេះ មានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិមលរតនៈបណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *