មនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាកេីនឡេីងដល់៨០៥នាក់ នឹងឆ្លងជាង៣៧ ០០០នាក់ ខណៈអ្នកជាសះស្បើយចំនួន២១៥២នាក់

btshotnews
ប៉េកាំង៖ អាជ្ញាធរនៃប្រទេសចិននៅវេលាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៨០៥នាក់ និងឆ្លងជាង ៣៧,០៤៥នាក់ ខណៈអ្នកជាសះស្បើយ២១៥២នាក់។ ទីភ្នាក់ងារព័ត៌មានរបស់ចិនស៊ីនហួរបានធ្វេីការចេញផ្សាយនៅព្រឹកថ្ងៃនេះ។
ក្នុងរយៈពេលពេញមួយថ្ងៃសុក្រកន្លងទៅនេះ មនុស្សជាង៨០នាក់បន្ថែមទៀតបានបាត់បង់ជីវិត ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះគឺ ជាង២១៤៧នាក់ទៀតផង៕