រថយន្តខ្នាតយក្សមួយគ្រឿង ដាក់ដំឡូងពីលើបង្កប់ឈើពីក្រោម បានធ្លាក់ក្នុងអន្ទាក់សមត្ថកិច្ចនៃដែនដីខេត្តព្រះវិហារ

btshotnews
ព្រះវិហារ: កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង បានសហការណ៍ជាមួយកម្លាំងកងរាជអាវុធស្រុក ចុះស្ទាក់ចាប់រថយន្តប្រភេទវេអងមួយគ្រឿង ក្រោយសង្ស័យថា រថយន្តខ្នាតយក្សនោះ បានលួចដឹកឈើបង្កប់ក្រោមការ៉ុងដំឡូងក្រៀមនោះមក។
ដើម្បីបញ្ចប់ក្តីមន្ទិលនោះ កម្លាំងសមត្ថកិច្ច បានឃាត់រថយន្តធុនធំមួយគ្រឿងនេះ ដើម្បីធ្វើការត្រួតពិនិត្យ កាលពីថ្ងៃទី១១កុម្ភះឆ្នាំ២០២០ នៅលើដងផ្លូវជាតុលេខ៦២ ស្ថិតក្នុងភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយការឃាត់ត្រួតពិនិត្យរួច សមត្ថកិច្ចបានរកឃើញ រថរថយន្ត V-1 ប្រភេទ Hyundia ពណ៌​ស​ ទ្រុងពណ៌ត្រួយចេក ពាក់ស្លាកលេខកំពង់ចាម 3A-6742 បានដឹកដំឡូងមីពីលើ បង្កប់ឈើពីក្រោម ដោយចេញពីដែនដីស្រុកជាំក្សាន្ត ។ រីឯការដឹកឈលនោះ គ្មានច្បាប់អនុញ្ញាតនោះទេ។ ចំណែក អ្នកបើកបររថយន្ត បានគេចខ្លួនបាត់។
ក្រោយការបង្ក្រាប រថយន្តដែលលួចបង្កប់ឈើនោះ ត្រូវបាននាំយកមករក្សាទុក នៅទីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕