មន្រ្តីយោធាម្នាក់ត្រូវបានស្លាប់ភ្លាមៗ ដោយសារជាន់មីន ខណៈពេលកំពុងដេីរល្បាតក្នុងព្រៃព្រំដែន កម្ពុជា-ថៃ នៅស្រុកជាំក្សាន្ត នៃដែនដីខេត្តព្រះវិហារ

btshotnews
ព្រះវិហារ: មន្រ្តីយោធាម្នាក់ជាន់មីនបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់នាថ្ងៃទី១៤ ខែកុម្ភ:ឆ្នាំ២០២០ ម្សិលមិញនេះ កងអនុសេនាធំទី៣ វរ:សេនាតូច 385 បានចាត់តាំង កម្លាំងចំនួន ៤ នាក់ អាវុធ ៤ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ឹម ស៊ុម មេបញ្ជាការ អនុសេនាតូច
២ កងអនុសេនាធំទី៣ សហការជាមួយប៉ូលិស អង្គភាព វីរ:សេនាតូច លេខ ១០៥ ចំនួន ៣នាក់ អាវុធ៣ដើម ដើរល្បាតពីរចំណុចVA(71.322.91.164)ដល់ចំណុចVA(71.419.91578) ក្នុងភូមិសាស្ត្រ ភ្នំ 385 លុះត្រឡប់មកទីតាំង វិញដល់ចំណុចVA(70.897.91.559) លោកព្រិន្ទបាលឯក ជិន ហាត់ អត្តលេខ203177 មុខងារនាយក្រុម២ កងអនុសេនាតូច២ កងអនុសេនាធំ ទី៣ វរ:សេនាតូច ៣៨៥ បានសុំដើរកាត់មកកន្លែងមុន លោកព្រិន្ទបាលឯកជិន ហាត់ ដើរចេញពីផ្លូវបាទប្រហែល ២០នាទី បានជាន់មីនចាស់ផ្ទុះ ត្រូវដើមទ្រូង ដាច់បំពង់ក និងជើងខាងស្ដាំ បណ្ដាលឲ្យស្លាប់នៅកន្លែង នៅវេលាម៉ោង១២និង១០ នាទីថ្ងៃត្រង់ បច្ចុប្បន្នសព លោកព្រិន្ទបាលឯក ជិន ហាត់ ត្រូវបានអង្គភាពដឹក មកធ្វើបុណ្យនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត នៃដែនដីខេត្តព្រះវិហារ៕