កម្លាំងសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបជំនួញគ្រឿងញៀនខុសច្បាប់ ចាប់ខ្លួនជនសង្ស័យមុខសញ្ញា ជាមេក្លោងជួញដូរគ្រឿងញៀនចំនួន២នាក់បញ្ជូនទៅកានតុលាការ

btshotnews
បន្ទាយមានជ័យ : ប្រតិបត្តិការចុះបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មទាំងពីរនាក់នេះ បានធ្វើឡើងក្នុងរយះពេលពីរថ្ងៃបន្តបន្ទាប់គ្នា គឺចាប់ពីថ្ងៃទី១៤កុម្ភះ ដល់ថ្ងៃទី១៥កុម្ភះ២០១៨ ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សេចក្តិរាយការណ៍បានឲ្យដឹងថា ការបង្ក្រាបដោយឃាត់ខ្លួន បុរសសង្ស័យទាំងពីរនាក់ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានធ្វើឡើងក្រោមកិច្ចសហការ រវាងនគរបាល នៃអធិការដ្ឋានក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្រោមបញ្ជាពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានកិច្ចសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ផងនោះទៀត។ ជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាងបទល្មើសថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងរក្សាទុកពីកម្លាំងនគរបាលជំនាញគ្រឿងញៀនខេត្ត ហើយនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង និងអយ្យការខេត្ត នៅក្រោយបញ្ចប់កិច្ចនីតិវិធីសាកសួររួច៕