ប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មការកណ្តាលលើកទី៤២អាណត្តិទ៥ ដល់សមាជិក សមាជិកាបក្សប្រជាជន ឃុំទង ស្រុកអន្លង់វែង នៃដែនដីខេត្តឧត្ដរមានជ័យ

btshotnews
ឧត្ដរមានជ័យ: លោក នាង ឃីម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានកិត្តិយសបក្សស្រុកអន្លង់វែង បានជួបសំណេះជាមួយសកម្មជន ប្រមាណជាង៣០០នាក់ នៅក្នុងឃុំលំទង និងការផ្សព្វផ្សាយស្តីពីសន្និបាតបូកសរុប ខ្លឹមសារការងារទូរទៅគណបក្សឆ្នាំ២០១៩ និងលើកទិសដៅភារកិច្ចឆ្នាំ២០២០ របស់គណកម្មការកណ្តាលគណបក្សប្រជាជន ដែលរៀបចំនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំលំទង ដើម្បីជាជំនួយស្មារតីយកទៅអនុវត្តន៍នៅមូលដ្ឋាន។

លោក នាង ឃីម បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងក្នុងការអភិវឌ្ឍន៍ និងរីកចំរើនលើគ្រប់វិស័យ នាសព្វថ្ងៃ ក៏ដោយសារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តឈ្នះៗ ក្នុងកំណែរទម្រង់ជាមួយក្រសួងស្ថាប័ន រាជធានី ខេត្ត បានអនុវត្តន៍ការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់ និងអនុក្រិត ដែលបានកំណត់។ ដែលជាហេតុធ្វើអោយ សមទ្ធិផលដែលសម្រេចបានទាំងអស់នេះ បានជ្រាបចូលក្នុងជំនឿចិត្តប្រជាជន ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសបានមើលឃើញនូវសារៈសំខាន់នៃសន្តិភាព ដែលជាស្នាដៃក្នុងប្រវត្តិសាស្រ្តផងដែរ។

លោក នាង ឃីម បានបន្ថែមថា ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយន្តការលើកកំពស់ការតាំងចិត្តខាងនយោបាយ ដើម្បីជម្រុញអោយមានការអនុវត្តន៍កំណែទម្រង់ដោយមានប្រសិទ្ធិភាព ទូលំទូលាយ ស៊ីជម្រៅទាំងផ្នែកខាងក្នុង និងក្រៅ និងអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងគោលបំណង ការកែទម្រង់ពីលើចុះក្រោម និងពីក្រោមទៅលើ។

ក្នុងឱកាសនោះ លោក នាង ឃីម បានជម្រុញដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវពង្រឹងកិច្ចសហការសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានល្អ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយយល់ដឹងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសអំពីខ្លឹមសារសំខាន់ នៃលទ្ធិផលនៃសន្និបាតគណកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ ដើម្បីបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា ដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចំរើនតទៀត៕