ប៉ុស្តិ៍សុខភាពប្រេីក្អក ក្នុងស្រុកឆែប នៅដែនដីនៃខេត្តព្រះវិហារ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

btshotnews
ពិធីសម្ភេាធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវប៉ុស្តិ៏សុខភាពប្រេីសក្អក នៅវេលាព្រឹកថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២០នេះ ស្ថិតនៅក្នុង ភូមិប្រេីសក្អក ឃុំម្លូរព្រៃ ២ ស្រុកឆែប ខេត្តព្រះវិហារ ដែលឧបត្ថម្ភ ការសាងសងដេាយអង្គការ ទស្សនៈពិភពលេាក អរន្តជាតិកម្ពុជា ក្រេាមអធិបតីភាព លោក មាស សុភា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដេាយអមដំណេីរដេាយ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គេា ស៊ុំប៊ុនសឿត អភិបាលស្តីទី តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និង មានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្កភាពជុំវិញខេត្ត សរុប ៤០០នាក់។ បន្ទាប់ពីកិច្ចសម្ភេាធ មន្ទីរបានរៀបចំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់មន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋនៅទីនោះ ដេាយយករថយន្តគ្លីនិកចល័ត របស់មន្ទីរសុខាភិបាល ចុះទៅជាមួយ ជាលទ្ធផល យេីងពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋបានចំនួន ២៧៤ នាក់ ស្រ្តីចំនួន ១៧១ នាក់ ក្នុងនោះរួមមានៈជំងឺកុមារ ចំនួន ៤៨នាក់ ជំងឺទូទៅ ចំនួន ១៧០ នាក់ជំងឺរេាគស្រ្តី ចំនួន ០៤ នាក់ ជំងឺមាត់ធ្មេញ ចំនួន ០៦ នាក់ ពិនិត្យដេាយអេកូសាស្រ្តចំនួន ២៨ នាក់ជំជឺភ្នែក ចំនួន ១៨នាក់៕