ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ប្រាប់ថា ផ្លូវជុំវិញបរិវេណរង្វង់មូលស្រអែមនឹងត្រូវពង្រីកបន្ថែម៤.៥០ម តបតាមការស្នើសុំរបស់លោកមេឃុំស្រអែម

btshotnews
ខេត្តព្រះវិហារ.លោកសំ លាងទ្រីប្រធានមន្ទីរសាធារណះការនឹងដឹកជញ្ជូនខេត្តព្រះវិហារថ្លែងថាលោកនឹងពង្រីកផ្លូវក្រាលកៅស៊ូនៅជំុវិញបរិវេណរង្វង់មូលស្រអែមយ៉ាងតិចអោយបាន៤.៥០ម៉ែតបន្ថែមទៀតកាលើកឡើងរបស់លោកប្រធានមន្ទីរសាធារណកាខេត្តបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែមិនាឆ្នាំ២០២០ បន្ទាប់ពីលោកប្រាក់ ភីមេឃុំស្រអែមបានស្នើរសុំមកដល់រូបលោកដោយផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋផងដែរ ដែលតែងតែសុំអោយខាងមន្ទីររបស់លោកពង្រីកផ្លូវខាងលើនេះអោយបានធំទូលាយជាងមុនដើម្បីជាកាងាយស្រួលដល់កាធ្វើចរាចរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៏ជាតិនឹងអន្តរជាតិដែលលោកមកទស្សនាប្រាសាទព្រះវិហារ ដែលជាសម្បត្តិបិតិកភណ្ឌពិភពលោកផងដែរ។
ជាមួយគ្នានោះដែរលោកសំ លាងទ្រីបានបញ្ជាក់ថាកាពង្រីកផ្លូវខាងលើនេះគឺមិនមែនពង្រីកត្រឹមតែក្បែរបរិវេណរង្វង់មូលស្រអែមនោះទេគឺលោកអាចពង្រីកដោយគិតចាប់ពីរង្វង់មូលនោះទៅគឺមានប្រវែង2គីឡូម៉ែតឯណោះ៕
ទន្ទឹមនឹងនោះលោកប្រធានមន្ទីរក៏បានស្នើសុំអោយលោកមេឃុំក៏ដូចជាអាជ្ញាធរស្រុកមេត្តាចូលរួមសហការណ៏គ្នាដើម្បីជាភាពងាយស្រួលដល់កាពង្រីកផ្លូវខាងលើនេះ៕
គួរបញ្ជាក់ផងដែរថា រង្វង់មូលស្រអែមនេះគឺមានទីតាំងស្ថិតនៅភូមិស្រអែមឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ៦២ចេញពីខេត្តព្រះវិហារឆ្ពោះទៅប្រាសាទព្រះវិហារដែលជាតំបន់ទេសចរណ៏ប្រវត្តិសាស្ត្រហើយបច្ចុប្បន្នរង្វង់មូលខាងលើនេះកំពុង
ធ្វើកាសាងសងបានប្រហែល80%ហើយៗនឹងត្រូវបង្ហើយនៅមុនបុណ្យចូលឆ្នាំខែខាងមុខនេះៗជាកាលើកឡើងរបស់លោកប្រធានមន្ទីរនោះលោកថារូបចំលាក់នោះទៀតសោតគឺយកតាមរូបចំលាក់តាមរចនាបថប្រាសាទព្រះវិហារមានរហូតដល់ទៅ៧៥%នឹងយករូបរចនាបទគូបុរះទីប្រាំរបស់ប្រាសាទព្រះវិហារមកឈរបង្អួតរៀងយ៉ាងសង្ហាទៀតផង៕