ប្រទេសភូមា បង្រ្កាបរោងចក្រផលិតថ្នាំញៀនធំៗ ៣កន្លែងនៅក្នុងតំបន់ “ត្រីកោណមាស “

btshotnews International News.
ប្រទេស​ថៃ ៖ ថ្នាំញៀន​ជាច្រើន​ប្រភេទ បើ​ប្រៀបធៀប​ជា​ទឹកប្រាក់ សរុប​ប្រមាណ​ជាង៩៧លាន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​រឹបអូស បន្ទាប់ពី​មេដឹកនាំ​យោធា​ប្រទេស​ភូមា​ចេញ​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ បង្ក្រាប​ទៅលើ​ទីតាំង​ផលិត​ថ្នាំញៀន​ជាច្រើន​កន្លែង​នៅក្នុង​តំបន់ « ត្រីកោណមាស »។​
​យោងយោងតាមប្រភពព័ត៌មាន ដែល​យើង​ទទួលបានកាលពី​ថ្ងៃទី០៧ ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅថ្មីៗនេះ កម្លាំងយោធារបស់ប្រទេសភូមាភូមា ដឹកនាំ​ដោយ​ លោក ទុន ទុន យី មេដឹកនាំ​យោធា បាន​ចេញ​ប្រតិបត្តិការ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ ទៅលើ​ចំណុច រ៉ា​ត​ឆាន « ត្រីកោណមាស » ដែល​ស្ថិតនៅ​ភាគ​ខាង​កើត​ នៃ​ប្រទេស​ភូមា ជាប់​ភាគ​ខាងជើង នៃ​ប្រទេស​ថៃ។
នៅក្នុង​តំបន់​ខាងលើនេះ ក្រុម​ទាហាន​ភូមា បាន​បុក​ទម្លាយ​ទៅលើ​រោងចក្រ​ផលិត​ថ្នាំញៀន​ធំៗ ចំនួន​៣​ទីតាំង​ ព្រមទាំង​បាន​រឹបអូស​ថ្នាំញៀន​ជាច្រើន​ប្រភេទ ក្នុងនោះ​រួមមាន ៖ ហេ​រ៉ូ​អ៊ីន យ៉ាម៉ា និង ម៉ា​ទឹកកក សរុប​មាន​ចំនួនជាង៤៣លានគ្រាប់ បើ​ប្រៀបធៀប​ជា​ទឹកប្រាក់ សរុប​ជាង៩៧លាន​ដុល្លារ ឬ ស្មើ​នឹង ៣ ០០០ លាន​បាត។
លោក ទុន ទុន យី បាន​ថ្លែងលើកឡើងថា ការបង្ក្រាប​ទៅលើ​ទីតាំង​ផលិត​ថ្នាំញៀន​នា​ពេល​នេះ គឺមាន​លក្ខណៈ​ធំ​បំផុត​នៅក្នុង​ឆ្នាំនេះ ដោយ​ក្រុម​យោធា ចុះ​កាត់​ព្រៃភ្នំ​ដ៏​សែន​ជ្រៅ ដែល​ក្រុម​ប៉ូលិស មិន​អាច​ទៅដល់។ ហើយ​សម្រាប់​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា គឺមាន​អ្នកប្រើប្រាស់​ច្រើន​នៅក្នុង​តំបន់​អាស៊ី​ភាគ​ខាងកើត ឈៀង​ខាងត្បូង ដោយមាន​តម្លៃ គុណ​នឹង​៣ ខណៈដែល​គេ​នាំ​ឆ្លង​ព្រំដែន ចូល​ទៅ​ដល់​ប្រទេស​ថៃ និង ប្រទេស​ម៉ាឡេស៊ី។ ចំណែក​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ប្រសិនបើ​ក្រុម​ជន​ទុច្ចរិត នាំចូល​ទៅដល់​ប្រទេស​អូស្ត្រាលី គឺ​ក្នុង ១ ​គីឡូក្រាម​ អាច​មាន​តម្លៃ​រហូតដល់ ១៥០ ០០០ ដុល្លារ​អាមេរិក ស្មើនឹង​៤,៧​លាន​បាត។ បច្ចុប្បន្ន​ថ្នាំញៀន​ទាំងនេះ​ ត្រូវបាន​គេ​ដឹក​យក​ទៅ​តម្រៀប​នៅ​លើ​ទីលាន​បាល់ទាត់​១កន្លែង នៅក្នុង​ប្រទេស​ភូមា ដើម្បី​អនុវត្ត​ន៍តាម​ផ្លូវច្បាប់៕