លោក នាង ឃីម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអញ្ជើញកាត់ឬសសីមាសាឡុម និងក្លោងទ្វារវត្តរស្មីលំភានីសាមគ្គីសុទ្ធារាមហៅវត្តលំទងចាស់

btshotnews
ឧត្ដរមានជ័យ: សាឡុមព្រះវិហារ និងសមទ្ធិផលនានា នៅក្នុងវត្តរស្មីលំភានីសាមគ្គីសុទ្ធារាម ហៅវត្តលំទងចាស់ ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានសម្ភោធន៍កាត់ឬសសីមា ដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ននៅវេលាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០ ម្សិលមិញនេះ ក្រោមអធិបតីភាពឯកលោក នាង ឃីម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានកិត្តិយសស្រុកអន្លង់វែង។

តាមអោយដឹងពីមេភូមិលំទងចាស់ បានរៀបរាប់ថា វត្តរស្មីលំភានីសាមគ្គីសុទ្ធារាម ហៅវត្តលំទងចាស់ បានបង្កើតឡើងនៅឆ្នាំ២០១៥ នាថ្ងៃទី១៥ ខែមីនា ដែលមានផ្ទៃដីទទឹង ២០០ម និងបណ្តោយ៣០០ម។ សាងសងបានតែសាលាឆាន់មួយខ្នងមានទំហំ១០មគុណ នឹង១២ម និងផ្ទះបាយមួយខ្នង ៥ម គុណនឹង១១ម ដែលធ្វើអំពីឈើ ប្រក់ដំបូលស័ង្ហសី។ លុះនៅឆ្នាំ២០១៦ អាចារ្យ គណកម្មការវត្ត និងពុទ្ធសាសនិក បានមូលមតិគ្នា សាសងសាឡុមមួយខ្នង ប្រវែងទទឹង១០ម និងបណ្តោយ ១១ម ធ្វើអំឈើប្រក់ស័ង្ហសី ដើម្បីកម្កល់ព្រះពុទ្ធបដិមាករ បានគោរពប្រតិបត្តិទៅតាមប្រពៃណី ជាបណ្តោះសន្ន និងបានធ្វើបន្ទប់ទឹកបានមួយខ្នង មាន២បន្ទប់។ នាឆ្នាំ២០១៧ បានបន្តសាងសងកុដ្ឋិសំរាប់ព្រះសង្ឃគង់បានទំហំ៨មគុណនឹង៩ម និងជួសជុលផ្លូវបានប្រវែង ១៧០០ម។

លោកមេភូមិលំទងចាស់បានបន្ថែមទៀតថា នៅឆ្នាំ២០១៩ ដោយមានការផ្តួចផ្តើមពីសំណាក់លោក នាង ឃីម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងមានសំណូមពីប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះ វត្តលំទងចាស់ ព្រមទាំងមានការចូលរួមពីសប្បុរសជន ក្នុងស្រុកអន្លង់វែង បានរ៉ៃអង្គាសជាថវិកា សាងសងក្លោងទ្វារ ព្រមទាំងជួសជុលឡើងវិញ នូវសាឡុមព្រះវិហារ ដោយបានរួចរាល់ នឹងកាត់ឬសសីមាសម្ភោធន៍ដាក់អោយប្រើប្រាស់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នាង ឃីម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុុម ការងារដែលចុះជួយឃុំលំទង។

លោកមេភូមិបន្តថា សព្វថ្ងៃកំពុងមានការខ្វះខាតថវិការសាងសងសាលាឆាន់ថ្មី ដែលធ្វើអំពីថ្មមានទំហំ១៦ម គុណនឹង២៦ម កំពុងដំណើរការបានប្រហែល១០% ដោយសូមធ្វើការអំពាវដល់សប្បុរសជន នៅទីជិតឆ្ងាយមេត្តាជួយជាថវិកាសាងសងបន្ត៕