ខ្យល់កន្ត្រាក់វាយបំផ្លាញរោងដោលអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យសំណាងល្អមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សិស្សានុសិស្សនោះទឹ

btshotnews
ខេត្តព្រះវិហារ: គ្រោះធម្មជាតិមួយបង្កឡើងដោយខ្យល់កន្ត្រាក់បានវាយប្រហាមកលើសាលាអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យបណ្តាលឲ្យរោងដោលក្នុងសាលាអនុវិទ្យាល័យខាងលើនេះដោលរាបដល់ដីខូចខាតទាំងស្រុងតែសំណាងល្អមិនបណ្តាលឲ្យសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៏នោះឡើយ។
យោងតាមរបាយការណ៏របស់លោកប្រាក់ ភី មេឃុំស្រអែមបានប្រាប់អ្នកសាពត៏មានយើងនៅវេលាព្រឹកថ្ងៃទី14ខែមិនាឆ្នាំ២០២០នេះថា ហេតុការណ៏ខ្យល់កន្ត្រាក់មួយនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤:០០នាទីកាលពីរសៀលថ្ងៃទីថ្ងៃទី13ខែមិនាឆ្នាំ២០២០ម្សិលមិញនេះ៕
សូមជម្រាបផងដែរថា ទីតាំងអនុវិទ្យាល័យខាងលើនេះគឺស្ថិតក្នុងភូមិសែន ជ័យឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរលោក ភីវ ដៀនអភិបាលរងស្ដីទីស្រុកជាំក្សាន្តបានឲ្យដឹងថា ទំហំនៃកាខូចខាតក្នុងគ្រោះអគ្រោះធម្មជាតិនោះទីគឺរោងដោលបានខួចខាតទាំងស្រុងនឹងសម្ភារឯកសាររបស់គ្រូដែលមានក្នុងរោងដោលនោះត្រូវបានបាត់បង់នឹងខូចខាតមួយចំនួនធំ៕
ក៏ប៉ុន្តែទោះបីជាយ៉ាងណានោះ លោកអភិបាលស្ដីទីស្រុកជាំក្សាន្តបន្តថា លោកនឹងដឹកនាំកំលាំងឯកភាពរដ្ឋបាលស្រុកចុះទៅរុះរើធ្វើរោងដោលខាងលើនេះបណ្តោះអាសន្នសម្រាបឲ្យសិស្សានុសិស្សបានចូលរៀនវិញ៕
ទន្ទឹមនឹងនោះដែរ លោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាលសិស្សនៅវិទ្យាល័យ
ភ្នំឆ័ត្រសែនជ័យនេះលោកសូមអំពាវនាវដល់សប្បុរសជនអស់លោកៗស្រីក្នុងនឹងក្រៅប្រទេសសម្តេចទ្រង់ឯកឩត្តមលោកឩញ៉្ញាមេត្តាជួយសាងសងសាលាអនុវិទ្យាខាងលើនេះឲ្យបានទៅជាសាលាថ្មជូនដល់កូនចៅរបស់ពួកគាត់ផងបើមិនដូច្នេះទេហានិភ័យដែលកើតមានឡើងសម្រាប់សាលារៀនខាងលើនេះទៅថ្ងៃមុខម្តងទៀតជាក់ជាមិនខាននោះឡើយ៕