អាមេរិក :។ “ប៉ូលិសទីក្រុង Philadelphia រដ្ឋ Pennsylvania ចាប់បានជនសង្ស័យប្រដាប់អាវុធ ដែលមានផែនការវាយប្រហារ មណ្ឌលរាប់សន្លឹកឆ្នោត “
btshotnews
ហ្វីឡាឌែលហ្វី៖ ប៉ូលិសក្នុងទីក្រុង ហ្វីឡាឌែលហ្វី (Philadelphia) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ពួកគេកំពុងបើកការស៊ើបអង្កេត លើការផ្ទុះព័ត៌មានក្រៅផ្លូវការមួយ អំពីផែនការវាយប្រហារលើមជ្ឈមណ្ឌលសន្និបាតរដ្ឋភែនស៊ីលវេនៀ (Pennsylvania Convention Center) ជាកន្លែងដែលការរាប់សន្លឹកឆ្នោតកំពុងធ្វើឡើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកាឆ្នាំ២០២០នេះ។
ប៉ូលិសក្នុងទីក្រុង Philadelphia ក្រុមមនុស្សប្រដាប់ដោយអាវុធបានជិះរថយន្ដម៉ាក Hummer មួយគ្រឿងចេញពីរដ្ឋ វើជីនៀ (Virginia) ដោយអះអាងថា រូបគេមានគម្រោងវាយប្រហារលើ មជ្ឈមណ្ឌលសន្និបាតមួយនេះ។ ជាលទ្ធផលប៉ូលិសបានឃាត់ខ្លួនមនុស្សម្នាក់ និងរឹបអូសអាវុធមួយដើម រួមទាំងរថយន្ដ Hummer មួយគ្រឿង។ ទោះជាយ៉ាងនេះក្តី មិនទាន់មានសេចក្ដីរាយការណ៍ណាមួយពីអ្នករងរបួស ឬព័ត៌មានលម្អិតអ្វីបន្ថែមជុំវិញរឿងនេះទេ។
សូមជម្រាបថា បើតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយទូរទស្សន៍ FoxNews លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន ប្រមាណ ៤៩.៦% ទល់នឹង ៤៩.៣% ក្នុងរដ្ឋ Pennsylvania ខណៈការរាប់សន្លឹកឆ្នោតសម្រេចបាន ៩៥ភាគរយ។ រដ្ឋ Pennsylvania ជារដ្ឋ Swing state មួយដែលលោក ត្រាំ កំពុងតវ៉ាតាមផ្លួវច្បាប់ស្នើឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត៕