រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកានិងខួបលេីកទី១៦ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះមហាក្សត្រ !

btshotnews
ខេត្តព្រះវិហារ​៖ លោក ឡុង ​សុវណ្ណ ប្ប្រធានក្រុមប្រឹក្សាខេត្តលោក ប្រាក់​សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ​ បានដឹកនាំមន្ត្រីរាជការ​ មន្ទីរ​-អង្គភាព​ជុំវិញខេត្ត​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបីប្រភេទ​ យុវជន​ លោកគ្រូអ្នកគ្រូ​ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា(០៩​ វិច្ឆិកា ១៩៥៣-០៩​ វិច្ឆិកា ២០២០)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប១៦ព្រះវស្សាៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

​លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍សម្តែងនូវករុណាទគុណដ៏ឧត្តុង ឧត្តមបំផុតនូវស្នាមព្រហស្ថ ព្រះរាជលំអាន ព្រះវីរភាព ប្រកដោយទស្សពិតរាជធម៌ ព្រះរាជបញ្ញាញាណភ្លឺស្វាង ក្នុងព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​នាថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលស្នាមព្រះហស្ថដ៏ឧត្តុងឧត្តមនេះ បានដិតជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់។

លោក អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្រោមម្លប់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតែដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ប្រទេសជាតិទទួលបាននូវសុខសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អញ្ជើញប្រគល់ជូននូវអំណោយមនុស្សធម៌ដល់អតីតយុទ្ធជន គ្រសារពលី គ្រួសារក្រីក្រ សរុប៤៨គ្រួសារដោយមួយគ្រួសារៗរួមមាន៖អង្ករ២០គីឡូ មី១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ទឹកបរិសុទ្ធ ១យួរ សារុង១ ក្រមា១ ភួយ១ មុង ១ និងថវិកាមួយចំនួន៕