ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគិរី បរិច្ចាគថវិកា២០០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ដេីម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ !

btshotnews
កំពង់ចាម៖ ប្រធានសភាពាណិជ្ជកម្មនៃខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី លោកឧកញ៉ា ហួត ឈឿន និងសមាជិករបស់ខ្លួន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកាចំនួន ២០០០ដុល្លារ តាមរយៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕