![](https://btshotnews.com/wp-content/uploads/2020/12/20201231_164643.jpg)
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៤០គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ ក្នុងដីចំការ នៅទីតាំងពីរផ្សេងគ្នា !
btshotnews
ខេត្តបាត់ដំបង:គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះជាច្រើនគ្រាប់ដែលបានបន្សល់ទុកតាំងពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋក្នុងស្រុកគាស់ក្រឡប្រទះឃើញនៅលើទីតាំងពីរផ្សេងគ្នា។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះថា កាលពីព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅលើទីតាំងពីរផ្សេងគ្នា ដែលទីតាំងទី១នៅចំនុចដីចំការមួយកន្លែង ស្ថិតនៅក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ និងទីតាំងទី២ ស្ថិតក្នុងភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ។
លោកអធិការបានបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម លោកបានចាត់អោយសមត្ថកិច្ចជំនាញរបស់លោកចុះសហការជាមួយមន្ត្រីអង្គភាពស៊ីម៉ាក់ចុះទៅពិនិត្យ និងប្រមូលយកបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៤៤គ្រាប់ ដែលក្នុងនោះមាន! -ប្រភេទ60mmចំនួន២៨គ្រាប់ -គ្រាប់ប្រភេទ80mmចំនួន១៤គ្រាប់ -ប្រភេទគ្រាប់បែកដៃ ចំនួន១គ្រាប់ និងគ្រាប់ប្រភេទ ឡុងឆ័រ ចំនួន១គ្រាប់។
ក្រោយពីប្រមូលបាន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង៤៤គ្រាប់ត្រូវបានមន្ត្រីជំនាញរបស់អង្គភាពស៉ីម៉ាក់យកទៅធ្វើការដុតកំទេចចោលរួចរាល់នាថ្ងៃនេះផងដែរ៕