មនុស្ស២នាក់ ត្រូវបានរងរបួសធ្ងន់ និងស្រាល ក្រោយពីកាយដីប៉ះចំមីនតោនផ្ទុះឡេីងលាន់ដូចរន្ទះ !

មនុស្ស២នាក់ រងរបួសធ្ងន់ និងស្រាល ក្រោយពីកាយដី ប៉ះចំមីនតោនផ្ទុះឡេីងលាន់រន្ទះ
btshotnews
ពោធិ៍សាត់ ៖ គ្រឿងចក្រកាយដី (អេស្កាវ៉ាទ័រ) មួយគ្រឿង បានជាន់មីនតោនផ្ទុះលាន់ឡេីងដូចរន្ទះ ខណៈកំពុងកាយដីក្នុងចម្ការ ស្ថិតនៅចំណុចអូរបែកចានមួយកន្លែង បណ្ដាលឱ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ បានកើតឡើងនាវេលាល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចអូរបែកចាន ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកវាលវែង បានឲ្យដឹងថាគ្រឿងចក្រកាយដីនោះបើកបរដោយឈ្មោះ សោម សូផា អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ (រងរបួសស្រាល)ខណៈដែលគ្រឿងចក្រកំពុងកាយដីចម្ការជាន់មីនតោនបណ្តាលអោយផ្ទុះស្របពេលមានជនរងគ្រោះឈ្មោះ ចយ លីន អាយុ ៣៩ ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ បានដើរពីក្រោយអេស្កាវ៉ាទ័រនោះដែរ ហើយក៏ខ្ទាតអំបែង និងផ្សែងរុំសេវ បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ះពាល់ភ្នែក មុខ និងដងខ្លួនសុះសាច់តែម្ដង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗតែម្តង៕